ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី អំពាវនាវ ឲ្យមានការត្រឡប់ ទៅការនាំចូលថាមពល របស់រុស្សីឡើងវិញ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រី អ៊ីតាលីលោក Matteo Salvini បានអំពាវនាវ ឱ្យសហភាពអឹរ៉ុប EU បន្តការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីឡើងវិញ ដោយលើកហេតុផលថា ប្លុកគួរតែផ្តល់អាទិភាព ដល់សន្តិសុខថាមពល។
សង្រ្គាមនៅមជ្ឈិមបូព៌ា បានធ្វើឱ្យវិបត្តិថាមពលរបស់អឺរ៉ុប កាន់តែធ្ងន់ធ្ងរឡើង ខណៈដែលការរំខានដល់ ការរុករកតាមច្រកសមុទ្រ Hormuz ដែលជាផ្លូវសំខាន់មួយ សម្រាប់គ្រប់គ្រងប្រហែល ២០ភាគរយនៃប្រេងពិភពលោក និងឧស្ម័នធម្មជាតិរាវ បានជំរុញឱ្យតម្លៃប្រេងកើនឡើងដល់ទៅ៧០ចាប់តាំងពីខែកុម្ភៈ។
ថ្លែងនៅឯការជួបជុំ ‘Patriots for Europe’ ក្នុងទីក្រុង Milan កាលពីថ្ងៃសៅរ៍ លោក Salvini មេដឹកនាំគណបក្ស Lega របស់ប្រទេសអ៊ីតាលី បានអះអាងថា កិច្ចព្រមព្រៀង ស្ថិរភាព និងកំណើនសហភាពអឺរ៉ុប (SGP) និង “មនោគមវិជ្ជា ដែលហៅថា កិច្ចព្រមព្រៀងបៃតង” កំពុងរារាំងសេដ្ឋកិច្ចរបស់ប្លុក។ លោកបានអំពាវនាវឲ្យប្លុកនេះហាមប្រាមការនាំចូលថាមពលរបស់រុស្ស៊ីឲ្យត្រូវបានដំណើរការឡើងវិញ។
លោកបានប្រាប់អ្នកគាំទ្រទៀតថា៖ដើម្បីដោះស្រាយវិបត្តិថាមពល ច្បាប់នៃសន្ធិសញ្ញាស្ថិរភាពត្រូវតែត្រូវបានផ្អាក ហើយលុយរបស់ជនជាតិអ៊ីតាលីត្រូវតែប្រើប្រាស់ដើម្បីជួយប្រជាជនអ៊ីតាលីក្នុងការលំបាកដោយជំរុញឱ្យទីក្រុងប្រ៊ូសែលធ្វើតាមសហរដ្ឋអាមេរិក និងដកទណ្ឌកម្មដែលកំពុងរារាំងពាណិជ្ជកម្ម និងការទិញប្រេងរបស់រុស្ស៊ីឡើងវិញភ្លាម៕
ប្រែសម្រួល៖ស៊ុនលី
