ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ វាយប្រហារនាវាយោធា អាមេរិកដើម្បីសងសឹក​ ចំពោះការរឹបអូសកប៉ាល់របស់ខ្លួន

បរទេស៖ អ៊ីរ៉ង់ឧ្យដឹងថា​ ខ្លួនបានវាយប្រហារនាវាយោធាអាមេរិក​ ដើម្បីសងសឹកចំពោះការរឹបអូសកប៉ាល់អ៊ីរ៉ង់​ របស់សហរដ្ឋអាមេរិក​ ដែលកំពុងធ្វេីឧ្យស្ថានការណ៍នៅតំបន់មជ្ឈឹមបូព៌ា​ ជាពិសេសច្រកសមុទ្រហ័រមូស​ កាន់តែតានតឹង។

ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា កងកម្លាំងអាមេរិក​ បានស្ទាក់ចាប់ និងរឹបអូសកប៉ាល់ដឹកទំនិញ​ ដែលមានទង់ជាតិអ៊ីរ៉ង់មួយគ្រឿង ដែលបានព្យាយាមគេចពីការបិទផ្លូវរបស់ខ្លួននៅក្នុងឈូងសមុទ្រអូម៉ង់។

លោក ដូណាល់​ ត្រាំ​ បានសរសេរនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា “ថ្ងៃនេះ កប៉ាល់ដឹកទំនិញ​ ដែលមានទង់ជាតិអ៊ីរ៉ង់មួយគ្រឿងឈ្មោះ TOUSKA ដែលមានប្រវែងជិត ៩០០ ហ្វីត និងមានទម្ងន់ស្ទើរតែស្មើនឹងនាវាផ្ទុកយន្តហោះ បានព្យាយាមឆ្លងកាត់ការបិទផ្លូវកងទ័ពជើងទឹករបស់យើង ហើយវាមិនដំណើរការល្អ​ សម្រាប់ពួកគេទេ”។

លោក ត្រាំ បានបន្ថែមថា នាវាពិឃាតអាមេរិកមួយគ្រឿងបានស្ទាក់ចាប់កប៉ាល់ TOUSKA នៅក្នុងឈូងសមុទ្រអូម៉ង់ ហើយ “បានផ្តល់ការព្រមាន ដ៏ត្រឹមត្រូវដល់ពួកគេឱ្យឈប់”។ “ក្រុមនាវិកអ៊ីរ៉ង់​ បានបដិសេធមិនស្តាប់ ដូច្នេះកប៉ាល់កងទ័ពជើងទឹក របស់យើងបានបញ្ឈប់ពួកគេភ្លាមៗដោយបំផ្ទុះបន្ទប់ម៉ាស៊ីន។ ឥឡូវនេះ កងម៉ារីនអាមេរិកមានសិទ្ធិកាន់កាប់កប៉ាល់នេះ”។

យោងតាមរបាយការណ៍ព័ត៌មានថ្មីៗ បំផុត អ៊ីរ៉ង់​ បានវាយប្រហារនាវាយោធាអាមេរិក ដើម្បីសងសឹក ចំពោះការរឹបអូសនា វារបស់ខ្លួនរបស់សហរដ្ឋអាមេរិក។

មុននេះ ទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់បានព្រមានថា ខ្លួននឹង ឆ្លើយតបក្នុងពេលឆាប់ៗនេះ​ ចំពោះចោរសមុទ្រប្រដាប់អាវុធ របស់សហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មាន Press TV របស់អ៊ីរ៉ង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top