ព័ត៌មានអន្តរជាតិ

ប្រទេសគុយបាអះអាងថា បានជួបជាមួយនឹងគណៈ ប្រតិភូតំណាង របស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កិច្ចប្រជុំមួយត្រូវបានធ្វើឡើងនាពេលថ្មីៗ នេះនៅក្នុងប្រទេសគុយបារវាងគណៈប្រតិភូមកពីគុយបា និងសហរដ្ឋអាមេរិក ។

ការអះអាងនេះត្រូវបានធ្វើឡើង ដោយលោក Alejandro Garcia del Toro អគ្គនាយករងទទួលបន្ទុកកិច្ចការ សហរដ្ឋអាមេរិកនៅក្រសួងការបរទេសគុយបា បានប្រាប់កាសែតរដ្ឋរបស់គុយបាកាលពីថ្ងៃចន្ទ។

លោក Garcia បានប្រាប់កាសែត របស់បក្សកុម្មុយនិស្តគុយបាថា ៖ភាគីសហរដ្ឋអាមេរិក ត្រូវបានតំណាង ដោយអនុរដ្ឋលេខាធិការនៃក្រសួងការបរទេស ខណៈដែលភាគីគុយបាបានចូលរួម នៅក្នុងកម្រិតនៃអនុរដ្ឋមន្ត្រីក្រសួងការបរទេស។

លោក​បាន​បញ្ជាក់ទៀត​ថា ការ​ចរចា​ត្រូវ​បាន​ចាត់​ចែង​ដោយ​ការ​ប្រើ​ឆន្ទានុសិទ្ធិ ខណៈ​ដែល​ពួកគេ​ត្រូវ​បាន​រដ្ឋាភិបាល​គុយបា​ចាត់​ទុក​ថា​ជា​រឿង​រសើប។លោកGarcia ក៏បានសង្កត់ធ្ងន់ដែរថា ភាគីទាំងសងខាងមិនបានកំណត់ពេលវេលាកំណត់ ឬធ្វើការទាមទារដោយបង្ខិតបង្ខំណាមួយឡើយ ហើយការផ្លាស់ប្តូរទាំងអស់ធ្វើឡើងដោយគោរព និងប្រកបដោយវិជ្ជាជីវៈ។

លោកបាននិយាយថា ៖ ការដកចេញនូវការរាំងស្ទះថាមពលប្រឆាំងនឹងប្រទេសគឺជាអាទិភាពកំពូល សម្រាប់អ្នកតំណាងគុយបា ដោយសំដៅលើការដាក់ទណ្ឌកម្ម ដែលប្រកាសដោយទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹង ប្រទេសដែលលក់ប្រេងឥន្ធនៈឱ្យគុយបាជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top