ព័ត៌មានអន្តរជាតិ

ពលរដ្ឋវេណេស៊ុយអេឡា​ ប្រមូលផ្ដុំគ្នាតវ៉ាទូទាំងប្រទេស​ ប្រឆាំងនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក

ការ៉ាកាស៖ ការជួបជុំទូទាំងប្រទេស ប្រឆាំងនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក​ បានបន្តធ្វេីឡេីង នៅក្នុងប្រទេស វេណេស៊ុយអេឡា ដោយប្រធានរដ្ឋសភាលោក​ Jorge Rodriguez បានដឹកនាំការជួបជុំគ្នា ដោយអំពាវនាវឱ្យមានឯកភាពនយោបាយ និងសង្គម។

លោក Rodriguez បានថ្លែងនៅ Cerro El Gallo ក្នុង San Felix ជាកន្លែងដែលការជួបជុំគ្នាបានកើតឡើងថា “យើងត្រូវបញ្ចប់ទណ្ឌកម្ម”។ លោកបានេីកឡេីងថា យុទ្ធនាការនេះមានគោលបំណងកសាងការឯកភាពគ្នា និងជំរុញឱ្យមានការលើកលែងទណ្ឌកម្មសេដ្ឋកិច្ច ដោយជំរុញឱ្យប្រជាជនវេណេស៊ុយអេឡា​ ដាក់ភាពខុសគ្នាមួយឡែក និងផ្តោតលើផលប្រយោជន៍រួម។

ការជួបជុំគ្នានេះគឺជាផ្នែកមួយនៃការជួបជុំជាតិដែលបានចាប់ផ្តើមនៅថ្ងៃទី១៩​ ខែមេសា ដោយប្រធានាធិបតីស្តីទីលោកស្រី Delcy Rodriguez ជាមួយនឹងព្រឹត្តិការណ៍ដែលបានធ្វើឡើងនៅក្នុងរដ្ឋជាច្រើន រួមទាំង Zulia, Tachira និង Amazonas។

នៅក្នុងព្រឹត្តិការណ៍ បើកដំណើរការនៅរដ្ឋ Zulia លោកស្រី Delcy Rodriguez បានឧ្យដឹងថា ប្រទេសវេណេស៊ុយអេឡា ត្រូវតែយកឈ្នះលើទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ដោយបន្ថែមថា កុមាររាប់លាននាក់ដែលកើត ក្នុងអំឡុងពេល ជិតមួយទសវត្សរ៍នៃការរឹតបន្តឹងសេដ្ឋកិច្ចបានប្រឈមមុខនឹងការចូលប្រើ ប្រាស់មានកម្រិតចំពោះលក្ខខណ្ឌសង្គម និងសេដ្ឋកិច្ចជាមូលដ្ឋាន។

យុទ្ធនាការទូទាំងប្រទេសនេះ រួមមានការដង្ហែក្បួន និងព្រឹត្តិការណ៍ សាធារណៈនានាទូទាំងប្រទេស ហើយត្រូវបានគ្រោង នឹងបញ្ចប់នៅទីក្រុងការ៉ាកាស នៅថ្ងៃទី១ ខែឧសភា៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top