ព័ត៌មានអន្តរជាតិ

លោកXi Jinping ផ្តល់អនុសាសន៍ណែនាំ ឱ្យជំរុញអំណានសៀវភៅ ដើម្បីបង្កើតបរិយាកាសនាំគ្នា អានសៀវភៅក្នុងសង្គមទាំងមូល

ក្នុងយុគសម័យនេះ ចំណេះដឹងបាននិងកំពុងធ្វើបច្ចុប្បន្នភាព យ៉ាងឆាប់រហ័ស ដែលមិនធ្លាប់ជួបពីមុនមក ។
“ពីសម័យកសិកម្ម ដែល «ការរៀនចំណេះដឹងពីរបីឆ្នាំ ក៏គ្រប់គ្រាន់ហើយ សម្រាប់ប្រើប្រាស់ពេញមួយជីវិត» រហូតដល់សម័យសេដ្ឋកិច្ចឧស្សាហកម្ម ដែល «ការរៀនចំណេះដឹង ជាងដប់ឆ្នាំទើបអាចគ្រប់គ្រាន់សម្រាប់ពេញមួយជីវិត» ហើយមកដល់សម័យឥឡូវនេះ ជាសម័យសេដ្ឋកិច្ចចំណេះដឹង ដែល «ត្រូវរៀនអស់មួយជីវិត ទើបអាចដើរ ទាន់សម័យកាល ដែលកំពុងវិវឌ្ឍទៅមុខ។”» លោកXi Jinping បានចង្អុលបង្ហាញ ពីការផ្លាស់ប្តូរ ជាប្រវត្តិសាស្ត្រនេះដូចការពោលខាងលើ ។

លោកបានលើកឡើងថា ប្រសិនបើយើងមិនខិតខំប្រឹងប្រែងបង្កើនចំណេះដឹង និងគុណវុឌ្ឍ របស់យើងក្នុងគ្រប់វិស័យ មិនសិក្សារៀន ចំណេះដឹងខាងវិទ្យាសាស្ត្រ និងវប្បធម៌ផ្សេងៗ ដោយស្វ័យម្ចាស់ការនោះ ហើយមិនចាត់វិធានការ ដើម្បីពន្លឿន ការធ្វើបច្ចុប្បន្នភាពចំណេះដឹង កែលម្អរចនាសម្ព័ន្ធចំណេះដឹង និងពង្រីកចក្ខុវិស័យនិងការយល់ដឹងរបស់យើងទេ នោះវានឹងពិបាកក្នុងការបង្កើនសមត្ថភាពរបស់យើង។
លោកXi Jinping បានចាត់ទុកអំណាន សៀវភៅជារបៀបរស់នៅម្យ៉ាង ហើយមានទម្លាប់អានសៀវភៅ ជារៀងរាល់ថ្ងៃ ទោះបីលោកជាប់រវល់ ជាមួយការងារក៏ដោយ ។ លោកបានលើកទឹកចិត្តដល់ពួកយើងថា “ទោះបីជាអ្នកគ្រាន់តែចំណាយ ពេលកន្លះម៉ោងក្នុងមួយថ្ងៃ ឬគ្រាន់តែអានពីរ បីទំព័រក៏ដោយ ដរាបណាអ្នកតស៊ូរហូត អ្នកប្រាកដជា នឹងប្រមូលផ្តុំចំណេះដឹងយ៉ាងច្រើន ប្រៀបដូចជាគ្រាប់ខ្សាច់ក៏អាចបង្កើតជាប៉ម ហើយការបោះជំហានតូចៗមួយៗ ក៏អាចដើរដល់កន្លែងឆ្ងាយដែរ។”
“ការសិក្សាពីប្រវត្តិសាស្ត្រ អាចធ្វើឱ្យយើងមានការយល់ឃើញ ចំពោះ​ភាពជោគជ័យ និងបរាជ័យ រៀនបទពិសោធចំណេញ និងការខាតបង់ និងយល់ដឹងពីការរីកចម្រើន និងការដួលរលំនៃរាជវង្ស។ ការសិក្សាពីកំណាព្យធ្វើឱ្យយើងពោរពេញទៅដោយមនោសញ្ចេតនា មានឧត្តមគិត និងមានចរិតសមសួន ។ ការសិក្សាពីសីលធម៌ធ្វើឱ្យយើងចេះដឹងពីអ្វីជាត្រូវធ្វើនិងមិនត្រូវធ្វើ អ្វីជាមោទនភាពនិងភាពអាម៉ាស់ និងអ្វីទៅជាខុសត្រូវ »។ លោកXi Jinping បានពន្យល់ពីគុណតម្លៃរួម​ នៃអំណានសៀវភៅ ដូចការពោលខាងលើ ។
លោកបានរំពឹងទុកថា ក្មេងៗអាចនឹងមានទម្លាប់អានសៀវភៅ រីករាយជាមួយនឹងអំណាន និងរីកធំធាត់ឡើង ដោយមានសុខភាពល្អ»។ សង្គមទាំងមូលពោរពេញទៅ ដោយបរិយាកាស​នាំគ្នាអានសៀវភៅ ចូលចិត្តអានសៀវភៅល្អៗ និងប្រកបដោយប្រសិទ្ធភាព៕

To Top