វិមានក្រមឡាំងអះអាងថា លោក Putin បង្ហើបអំពីលទ្ធភាពក្នុងការជួបផ្ទាល់លោក Zelensky ដើម្បីបញ្ចប់ជំហ៊ានចុងក្រោយ នៃកិច្ចព្រមព្រៀងសន្តិភាព
បរទេស៖ទីភ្នាក់ងារច៊ិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បើកចំហរក្នុងការជួបពិភាក្សា ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ដោយហេតុថា កិច្ចប្រជុំនេះមានគោលបំណង បញ្ចប់កិច្ចព្រមព្រៀងជាក់ស្តែងមួយរវាងគ្នា។
ក្នងនោះដែរលោក Peskov បាននិយាយថា កិច្ចប្រជុំត្រូវតែមាន គោលបំណងច្បាស់លាស់ និងមានផលិតភាព ដោយបន្ថែមថា រុស្ស៊ីមកដល់បច្ចុប្បន្ននៅមិនទាន់ ឃើញមានឆន្ទៈនយោបាយ ពីអាជ្ញាធរអ៊ុយក្រែន ក្នុងការដោះស្រាយជម្លោះនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
