ព័ត៌មានអន្តរជាតិ

លោក Wang Yi ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ លើកទី៣ នៃវេទិកាស្តីពីសកម្មភាព សកល សម្រាប់ការចែករំលែកការអភិវឌ្ឍ

ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ កិច្ចប្រជុំកម្រិតខ្ពស់លើកទី៣ នៃវេទិកាស្តីពីសកម្មភាពសកល សម្រាប់ការចែករំលែកការអភិវឌ្ឍ បានបើកនៅទីក្រុងប៉េកាំង ។ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យ គណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមពិធីបើក ព្រមទាំងថ្លែងសុន្ទរកថា ។

លោក Wang Yi បានថ្លែងថា ឆ្នាំនេះគឺជាខួបទី៥ ដែលលោកXi Jinping ប្រធានរដ្ឋចិន បានលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ។ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដោយមានការគាំទ្រនិងជំរុញ ពីគ្រប់ភាគីទាំងអស់ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល បានប្រែពីគំនិតផ្តួចផ្តើមរបស់ចិន ក្លាយទៅជាគំនិតឯកភាពរួមនៃអន្តរជាតិ ។

លោក Wang Yi បានសង្កត់ធ្ងន់ថា ប្រទេសចិនរីករាយធ្វើការជាមួយគ្រប់ភាគីទាំងអស់ តាមរយៈការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ប្រមូលផ្តុំធនធានអភិវឌ្ឍន៍ឱ្យបានទូលំទូលាយ ប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍ ដោយសន្តិភាព បង្កបរិយាកាសអភិវឌ្ឍន៍បែបបើកចំហ និងបន្តឆ្ពោះទៅរកគោលដៅដ៏ខ្ពង់ខ្ពស់ ស្តីពីនៃការកសាងសហគមន៍ ជោគវាសនារួមសម្រាប់មនុស្សជាតិ។
កិច្ចប្រជុំលើកនេះរៀបចំ ដោយទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការ អន្តរជាតិចិន និងមានការចូលរួមតាមទម្រង់អនឡាញ និងអហ្វឡាយពីសំណាក់តំណាងមកពីប្រទេស អង្គការអន្តរជាតិ និងស្ថាប័នផ្សេងៗចំនួនជាង១៥០៕

To Top