លោក Xi Jinping ផ្ញើសារលិខិត អបអរសាទរ ចំពោះលោកMoulayard Wadani ដែលបានជាប់ឆ្នោត ជាប្រធានាធិបតី ប្រទេសBenin
ថ្ងៃទី២៤ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិតអបអរសាទរ ចំពោះលោកMoulayard Wadani ដែលបានជាប់ឆ្នោត ជាប្រធានាធិបតីប្រទេសBenin ។
លោក Xi Jinping បានលើកឡើងថា ចិននិងBenin មានចំណងមិត្តភាពជាប្រពៃណី ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនុកចិត្តខាងនយោបាយរវាងចិន និងBenin មានភាពស៊ីជម្រៅជាបន្តបន្ទាប់ ភាគីទាំងពីរបានគាំទ្រ គ្នាលើបញ្ហានិងកង្វល់សំខាន់ៗ ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ ស្នូលរបស់គូភាគី ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិកាមិត្តភាព ក្នុងគ្រប់វិស័យ ក៏ទទួលការអភិវឌ្ឍយ៉ាងលឿន ដែលបានបង្កើនផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរចិននិងBenin។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ ចំពោះទំនាក់ទំនងរវាងចិននិងBenin ហើយរីករាយធ្វើកិច្ចខិតខំប្រឹងប្រែង ជាមួយលោកប្រធានាធិបតី ដើម្បីបន្តអនុវត្តជាក់ស្តែងនូវសមិទ្ធផល នៃកិច្ចប្រជុំកំពូលក្រុងប៉េកាំង នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ដើម្បីជំរុញឱ្យទំនាក់ទំនង រវាងចិននិងBenin ឈានឡើងដល់កម្រិតថ្មី ឥតឈប់ឈរ៕
