អាមេរិក ចង់ព្យួរប្រទេសអេស្ប៉ាញ ពីអង្គការណាតូ ដោយសារមិនគាំទ្រ ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់
បរទេស ៖ អ៊ីមែលផ្ទៃក្នុងរបស់មន្ទីរបញ្ចកោណ បានគូសបញ្ជាក់ពីជម្រើស សម្រាប់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មសម្ព័ន្ធមិត្តណាតូ ដែលខ្លួនជឿថា បានបរាជ័យក្នុងការគាំទ្រ ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ រួមទាំងការព្យួរអេស្ប៉ាញពីសម្ព័ន្ធមិត្ត និងការពិនិត្យឡើងវិញ នូវជំហររបស់សហរដ្ឋអាមេរិក លើការទាមទាររបស់ចក្រភពអង់គ្លេសចំពោះកោះ ហ្វកឡែន នេះបើយោងតាមមន្ត្រីអាមេរិក ម្នាក់បានប្រាប់រ៉យទ័រ។
យោងតាមសារព័ត៌មាន The Times Of Israel ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ថា ជម្រើសគោលនយោបាយត្រូវបានរៀបរាប់លម្អិតនៅក្នុងកំណត់ចំណាំមួយដែលបង្ហាញពីការខកចិត្តចំពោះការស្ទាក់ស្ទើរ ឬការបដិសេធ របស់សម្ព័ន្ធមិត្តមួយចំនួនក្នុងការផ្តល់សិទ្ធិចូលប្រើប្រាស់ មូលដ្ឋានទ័ព និងសិទ្ធិហោះហើរ ពីលើអាកាសដល់សហរដ្ឋអាមេរិក ដែលគេស្គាល់ថា ជា ABO សម្រាប់សង្គ្រាមអ៊ីរ៉ង់, នេះបើយោងតាមមន្ត្រីរូបនេះ ដែលនិយាយក្នុងលក្ខខណ្ឌអនាមិក ដើម្បីពិពណ៌នាអំពីអ៊ីមែលផ្ទៃក្នុងនោះ។
បើយោងតាមមន្ត្រីរូបនេះ, អ៊ីមែលនេះបានបញ្ជាក់ថា ABO គឺ “គ្រាន់តែជាមូលដ្ឋានដាច់ខាត សម្រាប់ណាតូ” ដែលបានបន្ថែមថាជម្រើសទាំងនោះកំពុងចរាចរនៅកម្រិតខ្ពស់ នៅក្នុងមន្ទីរបញ្ចកោណ។
មន្ត្រីរូបនេះនិយាយបន្តទៀតថា ជម្រើសមួយនៅក្នុងអ៊ីមែលនេះ គឺស្រមៃឃើញអំពីការផ្អាកប្រទេស ដែលមានបញ្ហាពីតំណែងសំខាន់ៗ ឬមានកិត្យានុភាពនៅអង្គការណាតូ៕
ប្រែសម្រួលៈ ណៃ តុលា
