ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រទេសម៉ាលី បាត់បង់ជីវិត ដោយសារការវាយ ប្រហារភេវរកម្ម

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលអន្តរកាល នៃប្រទេសម៉ាលី បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសម៉ាលី ឧត្តមសេនីយ៍ Sadio Camara បានទទួលមរណភាពបន្ទាប់ពីការ វាយប្រហារភេរវកម្មកាលពីថ្ងៃសៅរ៍។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលបាននិយាយថា ប្រចាំផ្ទះរបស់លោក Camara នៅទីក្រុង Kati ដែលជាទីក្រុងយោធភូមិក្បែររដ្ឋធានី Bamako ត្រូវបានវាយប្រហារ កាលពីព្រឹកថ្ងៃសៅរ៍ ដោយការបំផ្ទុះរថយន្ត ដែលដឹកនាំដោយអ្នកវាយប្រហារអត្តឃាត។

សេចក្តីថ្លែងការណ៍បាននិយាយថាលំនៅដ្ឋានរបស់ Camara បានទទួលរងការបាញ់ ប្រហារហើយភ្លាមៗ គាត់​បាន​រង​របួស​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង និង​ក្រោយ​មក​បាន​ស្លាប់​ ដោយសារ​របួស​នៅ​ក្នុង​មន្ទីរពេទ្យ។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការបាញ់ប្រហារនៅលំនៅឋាន របស់គាត់បានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសផ្សេងទៀត និងបានបំផ្លាញវិហារអ៊ីស្លាមនៅក្បែរនោះ ដោយបានសម្លាប់អ្នកគោរពបូជា មួយចំនួននៅខាងក្នុង ផងដែរ ។ រដ្ឋាភិបាល​បាន​និយាយ​ថា ឧត្តមសេនីយឯក​នឹង​ត្រូវ​បាន​គេ​ធ្វើ​បុណ្យ​សពនិងការចូលរួមរំលែកទុក្ខទូទាំងប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top