ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ អះអាងថា កិច្ចពិភាក្សាជា មួយនឹងភាគីអូម៉ង់ ក៏មានទាំងរបៀប នៃការបើកច្រកសមុទ្រ Hormuz ផងដែរ

បរទេស ៖ ទីភ្នាក់ងារចិនសិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi បាននិយាយទាំងកណ្តាលអធ្រាត្រថ្ងៃអាទិត្យថា ការពិភាក្សាដែលលោកមាននៅមុននេះ ក្នុងទីក្រុង Muscat ជាមួយក្រុមមន្ត្រីអូម៉ង់ រួមមានមធ្យោបាយ ដើម្បីធានាបាននូវការឆ្លងកាត់ប្រកប ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រ Hormuzផងដែរ ។

លោករដ្ឋមន្ត្រីបន្តថា ៖ ការពិភាក្សាសំខាន់ៗលើបញ្ហាទ្វេភាគី និងការអភិវឌ្ឍន៍ក្នុងតំបន់ ។ ក្នុងនាមជារដ្ឋ ដែលមានទំនាក់ទំនងល្អ ជាមួយនឹងច្រកHormuz តែប៉ុណ្ណោះ ការផ្តោតអារម្មណ៍របស់យើង រួមបញ្ចូលនូវមធ្យោបាយ ដើម្បីធានាបាននូវការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ដែលជាផលប្រយោជន៍ ដល់អ្នកជិតខាង និងពិភពលោកទាំងមូល។

យោងតាមក្រសួងការបរទេសអ៊ីរ៉ង់ លោក Araghchi បានមកដល់ទីក្រុង Muscat កាលពីថ្ងៃសៅរ៍ ហើយបានជួបពិភាក្សា ជាមួយមន្ត្រីជាន់ខ្ពស់អូម៉ង់ ស្តីពីទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍន៍ ក្នុងតំបន់កាលពីថ្ងៃអាទិត្យ បន្ទាប់មកគាត់បាន ត្រឡប់ទៅទីក្រុង Islamabad របស់ប្រទេសប៉ាគីស្ថាន ​សម្រាប់ដំណើរទស្សនកិច្ច លើកទីពីរក្នុង រយៈពេលប្រហែល ២៤ម៉ោង៕

ប្រែសម្រួល៖ស៊ុនលី

To Top