ព័ត៌មានអន្តរជាតិ

រដ្ឋសមាជិកប្លុកប៉ាល់តិកមួយ អំពាវនាវ ឲ្យមានការសន្ទនាគ្នាឡើងវិញ ជាមួយនឹងប្រទេសរុស្សី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រធានាធិបតីអេស្តូនី លោក Alar Karis បានលើកឡើងថាអឺរ៉ុបឬ EU គួរតែត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ី ក្នុងករណីជម្លោះអ៊ុយក្រែន បានបញ្ចប់ភ្លាមៗ។

ការកត់សម្គាល់ដែលបានធ្វើឡើងនៅក្នុងបទសម្ភាសន៍ ជាមួយកាសែតប្រចាំថ្ងៃរបស់ហ្វាំងឡង់ Helsingin Sanomat និងបានចេញផ្សាយកាលពីថ្ងៃចន្ទកើតឡើង បន្ទាប់ពីរយៈពេល៤ឆ្នាំ ដែលសហភាពអឺរ៉ុបបានបដិសេធមិនចូលរួមក្នុងកិច្ចសន្ទនាជាមួយទីក្រុងមូស្គូ។

ប្រធានាធិបតីអេស្តូនីក៏បានច្រានចោលការអះអាង ដែលថារុស្ស៊ីអាចវាយប្រហាររដ្ឋបាល់ទិក ដោយលើកហេតុផលថា ពួកគេត្រូវបានជំរុញដោយអ្នកដែលចង់ធ្វើបាបអេស្តូនី ឬដោយអ្នកខាងក្រៅដែលព្យាករណ៍ពីអសន្តិសុខរបស់ខ្លួន។ លោក​បាន​ស្នើ​ថា​៖​ប្រហែល​ជា​ពួកគេ​ខ្លួនឯង​ខ្លាច​ក្លាយជា​គោលដៅ​ដ៏​មាន​សក្តានុពល​ ។

លោកKaris បាននិយាយដោយបន្ថែមថា EU គួរតែតែងតាំងបេសកជនពិសេសដើម្បីបើកបណ្តាញការទូតឡើងវិញជាមួយរុស្ស៊ី។ តើ​យើង​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​បើ​សង្គ្រាម​បញ្ចប់​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក?

លោក​បាន​ថ្លែងទៀត​ថា​៖​ការ​រៀបចំ​គួរ​តែ​ត្រូវ​បាន​ដំណើរការ​ហើយ​ដោយ​លើក​ហេតុផល​ថា​ក្នុង​ការ​ពិភាក្សា​ណាមួយ​នា​ពេល​អនាគត​ប្រទេស​មហាអំណាច​ក្នុង​ប្លុក​មិន​គួរ​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​ប្រធាន​សមាជិក​តូចៗ​នោះ​ទេ។ លោកKaris ក៏បានទទូចដែរថា ដោយសារអេស្តូនី និងហ្វាំងឡង់ បានបណ្តាក់ទុនរួមគ្នានៅអ៊ុយក្រែន ពួកគេ ត្រូវតែមានឱកាសនិយាយ ។

គួរឲ្យដឹងដែរថាប្រទេសអេស្តូនី ដែលជាសមាជិកណាតូ និងសហភាពអឺរ៉ុបដែលមានព្រំប្រទល់ជាប់នឹងរុស្ស៊ី គឺជាអ្នកគាំទ្រដ៏រឹងមាំរបស់គៀវ ចាប់តាំងពីជម្លោះកើនឡើងនៅឆ្នាំ២០២២៕

ប្រែសម្រួល៖ស៊ុនលី

To Top