ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវ ឱ្យបើកច្រកសមុទ្រ ហ័រមូសឡើងវិញ
អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស បានអំពាវនាវឱ្យបើកច្រក សមុទ្រហ័រមូសឡើងវិញ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានឧ្យដឹងនៅក្នុងកិច្ចពិភាក្សា បើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីសុវត្ថិភាព និងការការពារផ្លូវទឹកនៅក្នុង ដែនសមុទ្រថា “សិទ្ធិ និងសេរីភាពក្នុងការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូសត្រូវតែគោរព គោលការណ៍ទាំងនេះត្រូវ តែត្រូវបានគោរពយ៉ាងពេញលេញ និងដោយគ្មានការពន្យារពេល”។
លោកបានសង្តត់ធ្ងន់ថា “ខ្ញុំសូមអំពាវនាវដល់ភាគីនានា៖ បើកច្រកសមុទ្រ អនុញ្ញាតឱ្យកប៉ាល់ឆ្លងកាត់ គ្មានការយកពន្ធ គ្មានការរើសអើង អនុញ្ញាតឱ្យពាណិជ្ជកម្មបន្តឡើងវិញ អនុញ្ញាតឱ្យសេដ្ឋកិច្ចពិភពលោកដកដង្ហើមឡេីងវិញ”៕
ប្រែសម្រួល ឈូក បូរ៉ា
