នាយករដ្ឋមន្រ្តីស្រ្តី ដំបូងគេ របស់ជប៉ុន ជ្រើសរើសប្រទេសវៀតណាម សម្រាប់ធ្វើទស្សនកិច្ចដំបូងបង្អស់ ចាប់តាំងពីឡើង កាន់តំណែង ក្នុងខែតុលា ឆ្នាំ ២០២៥
បរទេស៖ យោងតាមក្រសួងការបរទេសវៀតណាម លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន នឹងមកបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែឧសភា។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ថា ដំណើរទស្សនកិច្ចនេះ ជាដំណើរទស្សនកិច្ច លើកដំបូង របស់លោកស្រី Takaichi មកកាន់ប្រទេសវៀតណាមចាប់ តាំងពីឡើងកាន់ តំណែងក្នុងខែតុលា ឆ្នាំ ២០២៥ នឹងត្រូវបានធ្វើឡើងតាមការអញ្ជើញ របស់លោកនាយករដ្ឋមន្ត្រីវៀតណាម Le Minh Hung។
លោកស្រី Takaichi កើតនៅឆ្នាំ ១៩៦១ គឺជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេ ក្នុងប្រវត្តិសាស្ត្រជប៉ុន។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យ Kobe។ លោកស្រីធ្លាប់កាន់តំណែងជារដ្ឋមន្ត្រី ក្នុងវិស័យជាច្រើនដូចជា កិច្ចការផ្ទៃក្នុង ទំនាក់ទំនង សន្តិសុខសេដ្ឋកិច្ច គោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អវកាស និងកម្មសិទ្ធិបញ្ញា។
វៀតណាម និងជប៉ុនបានបង្កើតទំនាក់ទំនង ការទូតនៅឆ្នាំ ១៩៧៣ ហើយបានក្លាយជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៣ ។ ជប៉ុនគឺជាអ្នកផ្តល់ជំនួយ ODA ធំជាងគេរបស់វៀតណាម ជាដៃគូសហប្រតិបត្តិការ កម្លាំងពលកម្មដ៏សំខាន់ និងជាដៃគូធំទីបួនក្នុងវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។
ចំណូលនាំចូល និងនាំចេញវៀតណាម-ជប៉ុនបានលើសពី ៥១,៤៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។ស្ថានទូតជប៉ុនប្រចាំប្រទេសវៀតណាម បានរាយការណ៍ថា ចំណូលពាណិជ្ជកម្មចាប់ពីខែមករាដល់ខែមីនា ឆ្នាំនេះ បានកើនឡើង ១២,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៦០ ពាន់លានដុល្លារនៅឆ្នាំ ២០២៧។
ប្រែសម្រួលៈ ណៃ តុលា
