គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បើកកិច្ចប្រជុំដើម្បីវិភាគ និងសិក្សាអំពីស្ថានភាពសេដ្ឋកិច្ច និងការងារសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន ក្រោមអធិបតីភាពលោក Xi Jinping
ថ្ងៃទី ២៨ ខែមេសា ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំដើម្បីវិភាគនិងសិក្សាអំពីស្ថានភាពសេដ្ឋកិច្ចនិងការងារសេដ្ឋកិច្ច នាពេលបច្ចុប្បន្នក្រោមអធិបតិភាព លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។
កិច្ចប្រជុំបានលើកឡើងថា យើងត្រូវប្រកាន់ខ្ជាប់ នូវទិសដៅការងារទូទៅដែលស្វែងរកការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ អនុវត្តគំនិតអភិវឌ្ឍន៍ថ្មី ដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ។ យើងត្រូវរៀបចំផែនការទូទៅ ស្តីពីស្ថានការណ៍ជាតិនិងអន្តរជាតិឱ្យកាន់តែប្រសើរនិងរៀបចំផែនការទូទៅ ស្តីពីការអភិវឌ្ឍនិងសន្តិសុខឱ្យកាន់តែប្រសើរ ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និងការបើកទូលាយដោយមិនងាករេ ជំរុញការសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការនិងជំរុញឱ្យខ្សែសង្វាក់ឧស្សាហកម្មទាំងមូលមានសមត្ថភាពដែលប្រកបដោយភាពម្ចាស់ការនិងអាចគ្រប់គ្រងបាន ។ យើងត្រូវផ្តោតសំខាន់លើការជំរុញស្ថិរភាព នៃឱកាសការងារ សហគ្រាស ទីផ្សារនិងការរំពឹងទុក ពង្រឹងសេដ្ឋកិច្ចវិលជុំ ក្នុងស្រុក និងជំរុញដំណើរវិលជុំនៃសេដ្ឋកិច្ចជាតិ និងអន្តរជាតិថែមមួយកម្រិតទៀត ដើម្បីខិតខំសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរនៃការអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ៕
