បទវិភាគ ៖ ហេតុអ្វីបានជារថយន្ត របស់ចិន អាចនាំមុខគេ នៅលើពិភពលោកទាំងមូល ?
សាកថ្មគ្រាន់តែ៥នាទី អាចបើកបរបន្ថែម៤រយគីឡូម៉ែត្រ ហើយអាចបន្ថយល្បឿន ដោយស្វ័យប្រវត្តិ នៅពេលជួបឧបសគ្គ ។ល។ ក្នុង ពិព័រណ៍រថយន្តអន្តរជាតិ ក្រុងប៉េកាំង លើកទី១៩ ឆ្នាំ២០២៦ បច្ចេកវិទ្យាទំនើបៗ គ្រប់បែបយ៉ាងបានបង្ហាញមុខព្រមៗគ្នា ដែលធ្វើឱ្យអ្នកផងទាំងពួងមានចក្ខុវិស័យកាន់តែទូលំទូលាយ ចំពោះរថយន្ត ។

ប្រទេសចិនជា“មជ្ឈមណ្ឌលស្រូបទាញ”ការច្នៃប្រឌិតថ្មីរបស់រថយន្ត ប្រទេសចិនហាក់ដូចជា “កន្លែងហាត់ប្រាណ”របស់ឧស្សាហកម្មរថយន្តសកល ។ល។ ប្រព័ន្ធសារព័ត៌មានបរទេសនិងសហគ្រាសបរទេសសុទ្ធតែផ្តោតការយកចិត្តទុកដាក់ចំពោះពិព័រណ៍រថយន្តនេះដែលមានទ្រង់ទ្រាយធំបំផុតនៅលើពិភពលោកដោយសម្គាល់ឃើញថា ប្រទេសចិនបាននិងកំពុងក្លាយជាទិសដៅដែលណែនាំការច្នៃប្រឌិតថ្មីខាងបច្ចេកទេសរបស់ឧស្សាហកម្មរថយន្តសកល។
ឆ្នាំនេះ ខ្សែសង្វាក់ផ្គត់ផ្គង់និងសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចំនួនលើសពី២ពាន់ ដែលមកពីប្រទេសនិងតំបន់ចំនួន២១ បានចូលរួមពិព័រណ៍ដែលបានគ្រប់ដណ្តប់គ្រប់ប្រភេទ គ្រប់វិស័យនិងគ្រប់ស្រទាប់ថ្នាក់។ មានរថយន្តចំនួន១៤៥១ គ្រឿង ត្រូវបានដាក់តាំងបង្ហាញ ក្នុងនោះមានរថយន្តចំនួន១៨១គ្រឿងបង្ហាញមុខជាលើកដំបូង និងរថយន្តគំនិត(Concept Car)ចំនួន៧១គ្រឿង។ ម៉ាករបស់ចិនបានប្រកាសបច្ចេកទេសគន្លឹះចំនួន៤២ផ្នែកដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវិត្តសាស្ត្រ ។
ក្នុងពិព័រណ៍រថយន្តអន្តរជាតិក្រុងប៉េកាំងលើកនេះ មានបច្ចេកទេសពីរផ្នែកបានទាក់ទាញអ្នកផងទាំងពួងយ៉ាងខ្លាំង ។ មួយផ្នែក គឺបច្ចេកទេសថ្មបានដោះស្រាយភាពលំបាក លើវិស័យអាយុកាលថ្មនិងបន្ថែមថាមពល មួយផ្នែកទៀត ការប្រើប្រាស់បញ្ញាសិប្បនិមិ្មត លើវិស័យជាច្រើនបានធ្វើឱ្យរថយន្តបំពាក់“ខួរក្បាលដ៏វៃឆ្លាត” ។ ឥឡូវនេះ រថយន្តមិនត្រឹមតែជាមធ្យោបាយសម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា”ទម្រង់ជីវិតឆ្លាតវៃចល័ត” ដែលរួមបញ្ចូលប្រព័ន្ធជាច្រើនដូចជា តួរថយន្ត ថាមពល ព័ត៌មានកម្សាន្ត និងជំនួយបើកបរជាដើម។
ហេតុអ្វីបានជាប្រទេសចិនបានក្លាយជា”កន្លែងហាត់ប្រាណ”នៃឧស្សាហកម្មរថយន្តសកល? មូលហេតុពីឬសគល់គឺស្ថិតនៅលើ“ឧត្តមភាពផ្នែកច្នៃប្រឌិតថ្មីជាប្រព័ន្ធ” តែមួយគត់របស់ប្រទេសចិន ដែលមិនត្រឹមតែបង្កើតជាដំណើរវិលជុំបិទខ្ទប់ទាំងស្រុងចាប់ពីវត្ថុធាតុដើមនិងគ្រឿងបន្លាស់ស្នូលរហូតដល់ការផលិតរថយន្តទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជា”ប្រភពនៃការច្នៃប្រឌិត”សម្រាប់ឧស្សាហកម្មរថយន្តសកល តាមរយៈភាពជោគជ័យខាងបច្ចេកវិទ្យាលើវិស័យអាគុយ ការបើកបរដោយស្វ័យប្រវត្តិ និងកាប៊ីនឆ្លាតវៃជាដើម
បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈ ពេលជាច្រើនឆ្នាំ បរិមាណផលិតនិងលក់រថយន្តរបស់ប្រទេសចិន បានជាប់ចំណាត់ថ្នាក់ទី១ លើពិភពលោកក្នុងរយៈពេល១៧ឆ្នាំជាប់ៗនា ។ នៅក្នុងត្រីមាសទីមួយឆ្នាំនេះ ការនាំចេញរថយន្តរបស់ប្រទេសចិនបានកើនឡើង៥៦,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ការនាំចេញរថយន្តថាមពលថ្មីបានកើនឡើង១.២ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
បើនិយាយចំពោះក្រុមហ៊ុនផលិតរថយន្តបរទេស “ល្បឿនរបស់ចិន” គឺជាភាពទាក់ទាញដ៏ធំបំផុត។ ទិន្នន័យរបស់ក្រុមហ៊ុនប្រឹក្សាយោបល់អាមេរិកAlix Partnersបង្ហាញថា ការអភិវឌ្ឍសម្រាប់រថយន្តថាមពលថ្មីនៅក្នុងប្រទេសចិនមានរយៈពេលប្រហែល២០ខែដែលបានបង្រួញពេលពាក់កណ្តាលបើប្រៀបធៀបនឹងក្រុមហ៊ុនផលិតរថយន្តប្រពៃណី។ ដោយពឹងផ្អែកលើអត្ថប្រយោជន៍ពីប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ បច្ចេកវិទ្យាឈានមុខគេ ទីផ្សារដ៏រឹងមាំនិងសេណារីយ៉ូកម្មវិធីដ៏សម្បូរបែបនៅក្នុងប្រទេសចិន ក្រុមហ៊ុនផលិតរថយន្តបរទេសក៏បានកាត់បន្ថយវដ្តស្រាវជ្រាវ និងអភិវឌ្ឍន៍យ៉ាងច្រើនផងដែរ។
ក្នុងបរិបទបច្ចុប្បន្ន ដែលថាមពលសកលមានកង្វះខាតនិងកំពុងធ្វើបរិវត្តកម្មបៃតងក្រុមហ៊ុនផលិតរថយន្តចិន កំពុងផ្លាស់ប្តូរពី” ការនាំចេញផលិតផល”ទៅជា” ការនាំចេញប្រព័ន្ធអេកូឡូស៊ី” ពោលគឺនាំយកសមត្ថភាពផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ រហូតដល់ស្តង់ដារបច្ចេកទេសទៅដល់ក្រៅប្រទេស តាមទម្រង់វិនិយោគលើរោងចក្រ បង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ និងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដែលក្លាយជាការគាំទ្រដ៏សំខាន់សម្រាប់ជំរុញការធ្វើបរិវត្តកម្មបៃតងរបស់ពិភពលោក។
ឆ្លងតាមរយៈបង្អួចនៃពិព័រណ៍ រថយន្តប៉េកាំង មនុស្សអាចមើលឃើញយ៉ាងច្បាស់ថា ប្រទេសចិនកំពុងបន្តពង្រឹងអន្តរកម្មជាមួយពិភពលោក តាមរយៈការបើកចំហរនិងកិច្ចសហប្រតិបត្តិការ ដោយប្រែក្លាយ”ភាពទាក់ទាញ”របស់ខ្លួនទៅជា”សមត្ថភាពច្នៃប្រឌិតថ្មី” របស់សហគ្រាស ដើម្បីធ្វើឱ្យភាគលាភនៃការធ្វើទំនើបកម្ម តាមបែបផែនចិន មានអំណោយផលដល់ពិភពលោកទាំងមូល៕
