លោក Xi Jinping ផ្ញើសារលិខិតអបអរសាទរ ចំពោះការបើកវេទិកា ស្តីពីការអភិវឌ្ឍបៃតង និងប្រកបដោយនិរន្តរភាពនៃអង្គការសហប្រតិបត្តិការ សៀងហៃ
នៅថ្ងៃទី ២៩ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកវេទិកាស្តីពីការអភិវឌ្ឍបៃតងនិងប្រកបដោយនិរន្តរភាពនៃអង្គការសហប្រតិបត្តិការសៀងហៃ ។
ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់នូវទស្សនៈស្តីពីភ្នំបៃតងទឹកសថ្លាគឺជាភ្នំមាសភ្នំប្រាក់ ហើយបាននិងកំពុងដើរតាមផ្លូវដែលតម្កល់ទុកការអភិវឌ្ឍអេកូឡូស៊ីជាអាទិភាពនិងផ្លូវអភិវឌ្ឍន៍បៃតងយ៉ាងមុតមាំដោយមិនងាករេ ដែលបានក្លាយជាអ្នកចូលរួម អ្នករួមចំណែកនិងជាអ្នកនាំមុខនៃការកសាងអរិយធម៌អេកូឡូស៊ីសកល ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាខួបទី ២៥ នៃការបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ ហើយក៏ជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត” ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ”របស់ចិនផងដែរ ។ ប្រទេសចិនរីករាយធ្វើការជាមួយបណ្តាភាគីនានា ដើម្បីផ្សព្វផ្សាយពី”ស្មារតីសៀងហៃ” ជំរុញការធ្វើឱ្យប្រព័ន្ធអភិបាលកិច្ច បរិស្ថានសកលមានសុក្រឹតភាព ក៏ដូចជាពួតដៃគ្នាកសាងពិភពលោក ប្រកបដោយភាពស្រស់ស្អាតនិងនិរន្តរភាព ៕
