ព័ត៌មានអន្តរជាតិ

លោកស្រី Sanae Takaichi អះអាង​ថា ត្រូវ​ត្រៀមលក្ខណៈ សម្រាប់ការ​​ធ្វើ​សង្គ្រាម​រយៈពេល​វែង​ ប្រទេស​ចិន​ឆ្លើយ តប​ថា តើ​ជប៉ុន ចង់​ធ្វើ​ខុស​ម្តង​ទៀតដូច​ក្នុង​ប្រវត្តិ សាស្ត្រ​ ដែល​ក្លាយ​ទៅជាប្រភពមហន្តរាយ ​នៅក្នុងតំបន់​អាស៊ីបូព៌ាឬ?

ថ្ងៃទី ២៨ ខែ​មេសា  ​លោក ​Lin ​Jian ​អ្នកនាំពាក្យក្រសួងការបរទេសចិន ​បានធ្វើ​​ជា​អធិបតី​ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ​។ ​មានអ្នក​សារព័ត៌មានសួរ​​​អំពីការ​លើកឡើង​ថ្មី​បំផុត ​របស់​លោកស្រី Sanae Takaichi ។

ទាក់ទិន​នឹង​សំណួរ​នេះ  ​លោក ​Lin ​Jian ​បាន​លើក​ឡើងថា នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ រដ្ឋាភិបាល​របស់លោកស្រី Sanae Takaichi បាន​ខិត​ខំអភិវឌ្ឍ​ឧស្សាហកម្ម​យោធា​យ៉ាង​ខ្លាំង ឥឡូវ​ បានអះអាងយ៉ាងកម្រោលទៀតថាត្រូវត្រៀមលក្ខណៈសម្រាប់​ការ​ធ្វើ​សង្គ្រាម​រយៈពេល​វែង​ ។ ការ​ដែល​ជប៉ុនឃោសនាបំប៉ោងពីអ្វីដែល​ហៅថា “ស្ថានការណ៍ដ៏តានតឹង” គឺចង់​ធ្វើ​ខុសម្តង​ទៀតដូច​​ក្នុង​ប្រវត្តិសាស្ត្រ​ ពន្លឿនការធ្វើ “យោធូបនីយកម្មឡើងវិញ” ដែល​ក្លាយ​ទៅជា​ប្រភព​មហន្តរាយ​នៅក្នុងតំបន់​អាស៊ីបូព៌ាឬ?

​លោក ​Lin ​Jian ​បានគូសបញ្ជាក់ថា ឆ្នាំ​នេះជា​ខួបទី​៨០​នៃ​ការ​បើកសវនាការជំនុំជម្រះនៅក្រុង​តូក្យូ ប៉ុន្តែ​ជប៉ុន​មិនត្រឹម​តែ​មិន​​គិត​ពិចារណាយ៉ាង​ស៊ីជម្រៅ​ពីឧក្រិដ្ឋកម្មឈ្លានពាននោះ​​ទេ ផ្ទុយទៅវិញបែរជា​ប៉ុនប៉ងវាតទី​ខាង​យោធាម្តងទៀត ​សហគមន៍អន្តរជាតិ​នឹង​មិនអាច​​ទទួលយកជាដាច់ខាតចំពោះ​រឿង​នេះ ។ ប្រទេសដែល​​ស្រឡាញ់សន្តិភាពទាំង​អស់​ចាំបាច់ត្រូវ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​ទប់ស្កាត់យ៉ាងដាច់ខាតនូវសកម្មភាពដ៏គឃ្លើននៃ “យោធានិយមបែបថ្មី”របស់ជប៉ុន ៕

To Top