ព័ត៌មានអន្តរជាតិ

សក្ខីកម្មរបស់លោក ណេតាន់យ៉ាហ៊ូ ក្នុងសវនាការអំពើពុករលួយ​ ត្រូវបានបន្តឡើងវិញ​ បន្ទាប់ពីផ្អាកដោយសារ សង្គ្រាមជាមួយអ៊ីរ៉ង់

យេរូសាឡឹម៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ បានបន្តសក្ខីកម្មរបស់លោក នៅក្នុងសវនាការព្រហ្មទណ្ឌនៅ តុលាការទីក្រុង​នTel Aviv កាលពីថ្ងៃអង្គារ បន្ទាប់ពីការផ្អាករយៈពេលពីរ ខែដោយសារសង្គ្រាមជាមួយអ៊ីរ៉ង់។

លោក ណេាន់យ៉ាហ៊ូ ដែលប្រឈមមុខនឹងការចោទប្រកាន់ក្នុងករណីអំពើពុករលួយចំនួនបី គឺត្រូវបន្តសក្ខីកម្មនៅថ្ងៃចន្ទ ដែលត្រូវបានលុបចោលបន្ទាប់ពីមេធាវីរបស់លោកបានស្នើសុំការពន្យារពេល ដោយលើកឡើងពី “ការរឹតបន្តឹងកាលវិភាគទាក់ទងនឹងសន្តិសុខ”។

ក្នុងអំឡុងពេលសក្ខីកម្មនៅថ្ងៃអង្គារ ព្រះរាជអាជ្ញា Yehudit Tirosh បានបន្តការសួរចម្លើយនៅក្នុងសំណុំរឿង​ ដែលហៅថា Case 4000 ដែលក្នុងនោះលោក ណេតាន់យ៉ាហ៊ូ ត្រូវបានចោទប្រកាន់ពីបទជំរុញ បទប្បញ្ញត្តិដែលផ្តល់អត្ថប្រយោជន៍ដល់លោក Shaul Elovitch ដែលជាម្ចាស់ភាគហ៊ុនគ្រប់គ្រងនៃក្រុមហ៊ុន Bezeq ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេរបស់អ៊ីស្រាអែល និងគេហទំព័រព័ត៌មាន Walla ជាថ្នូរនឹងការផ្សាយព័ត៌មានអំណោយផលដល់រូបលោក។

លោក ណេតាន់យ៉ាហ៊ូ ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្ត​ ប៉ុន្ដែលោកបដិសេធរាល់ការចោទប្រកាន់ទាំងអស់។

យោងតាមកាសែត Haaretz របស់អ៊ីស្រាអែល ការបង្ហាញខ្លួនពីមុនរបស់លោក ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី២៤​ ខែកុម្ភៈ គឺជាលើកទី៨០​ ដែលលោកបានផ្តល់សក្ខីកម្មនៅក្នុងសវនាការ។

ភាពអាសន្នត្រូវបានប្រកាសទូទាំងប្រទេសនៅចុងខែកុម្ភៈ បន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក​ បានចាប់ផ្តើមសង្គ្រាមលើអ៊ីរ៉ង់ ដោយបង្ខំឱ្យបិទស្ថាប័ន អាជីវកម្ម និងសាលារៀនជាច្រើន។ តុលាការក៏បានដំណើរការក្នុង «របៀបសង្គ្រោះបន្ទាន់» ដោយមានតែការសវនាការបន្ទាន់ប៉ុណ្ណោះដែលធ្វើឡើងតាមរយៈវីដេអូ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top