ធនាគារពិភពលោក មើលឃើញកំណើនថ្លៃ ដើមថាមពលទូទាំងពិភពលោក ២៤ភាគរយ ដោយសារបញ្ហានៅមជ្ឈឹមបូព៍ា
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ធនាគារពិភពលោកបានព្រមានថា សង្រ្គាមនៅមជ្ឈិមបូព៌ាបានបង្ក ឱ្យមានការភ្ញាក់ផ្អើល នៃការផ្គត់ផ្គង់ថាមពលពិភពលោកដ៏ធំបំផុតក្នុងកំណត់ត្រា ហើយនឹងជំរុញឱ្យមានការ កើនឡើងយ៉ាងខ្លាំងនៃតម្លៃទំនិញ ដែលជំរុញឱ្យអតិផរណាកើនឡើងខ្ពស់ និងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។
ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងការដឹកជញ្ជូននៅក្នុងច្រកសមុទ្រដ៏សំខាន់នៃ Hormuz បានកាត់បន្ថយការផ្គត់ផ្គង់សកលប្រហែល១០ លានបារ៉ែលក្នុងមួយថ្ងៃក្នុងដំណាក់កាលដំបូងនៃសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ នេះបើយោងតាម Commodity Markets Outlook របស់ធនាគារដែលបានចេញផ្សាយកាលពីថ្ងៃពុធ។
តម្លៃថាមពលត្រូវបានកំណត់ថានឹងកើនឡើង២៤ភាគរយនៅក្នុងឆ្នាំនេះដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២២ ខណៈពេលដែលតម្លៃទំនិញសរុបនឹងកើនឡើង១៦ភាគរយធនាគារពិភពលោកបាននិយាយដោយបន្ថែមថាសង្រ្គាមបានបង្កឱ្យមាន ការភ្ញាក់ផ្អើលនៃការផ្គត់ផ្គង់ថាមពលដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ។
ទោះជាយ៉ាងណាតម្លៃអាចកើនឡើងបន្ថែមទៀត ប្រសិនបើជម្លោះកាន់តែតានតឹង ដោយប្រេងមានសក្តានុពលជាមធ្យម១១៥ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ នៅក្រោមសេណារីយ៉ូនៃការរំខានកាន់តែធ្ងន់ធ្ងររបស់ធនាគារ។
តម្លៃឧស្ម័នធម្មជាតិក៏ត្រូវបានគេព្យាករថានឹងកើនឡើងដែរ ដោយសហភាពអឺរ៉ុបប្រឈមនឹងការរំខានក្នុងការផ្គត់ផ្គង់ និងតម្លៃនាំចូលកាន់តែខ្ពស់។ អនាគតឧស្ម័នធម្មជាតិក្នុងតំបន់បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
ប្រែសម្រួល៖ស៊ុនលី
