រដ្ឋាភិបាលម៉ាឡេស៊ី ពង្រឹងខ្ទង់ចំណាយជាតិ ក្នុងគ្រាដែលវិបត្តិផ្គត់ផ្គង់ របស់សកលលោក កំពុងកើតមាន
បរទេស៖ទីភ្នាក់ងារចិន ស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាក្រសួងហិរញ្ញវត្ថុ នៃប្រទេសម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលកំពុង បង្កើនវិធានការសកម្មដើម្បីទប់ទល់ នឹងការចំណាយដែលមិន សំខាន់ដែលជា ផ្នែកនៃ កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សា ស្ថិរភាពសេដ្ឋកិច្ចចំពេល មានការកើនឡើងនៃភាព មិនប្រាកដប្រជាជាសកល។
សេចក្តីណែនាំនេះត្រូវបានចេញទៅក្រសួងនិងទីភ្នាក់ងារ ដើម្បីកំណត់អាទិភាពលើការ ចំណាយប្រតិបត្តិការរបស់ខ្លួនជាការឆ្លើយតបនឹងបញ្ហាប្រឈម ដែលបណ្តាលមកពីការរំខាន ដល់ការផ្គត់ផ្គង់សកល និងការបង្កើនការសន្យាឧបត្ថម្ភធននានា។
ក្រសួងក៏បាននិយាយដែរថា ៖ វិធានការនេះ បង្កើតបានជាផ្នែក នៃវិធីសាស្រ្តគ្រប់គ្រង សារពើពន្ធប្រកបដោយការ ប្រុងប្រយ័ត្ន ដើម្បីបង្កើនប្រសិទ្ធភាព ធនធានរបស់រដ្ឋាភិបាល ដោយធានានូវការគាំទ្រជាបន្តបន្ទាប់សម្រាប់ប្រជាជន។
ក្រសួងបានសង្កត់ធ្ងន់ថា ការកែសម្រួលការចំណាយ នឹងត្រូវបានអនុវត្ត ដោយមិនប៉ះពាល់ ដល់សេវាសំខាន់ៗ ដល់សាធារណជន ឬស្ថិរភាពសេដ្ឋកិច្ចឡើយ៕
ប្រែសម្រួល៖ស៊ុនលី
