រូបថតជាមួយចបជីក បង្ហាញពីមោទនភាព និងក្តីប្រាថ្នា
នៅក្នុងសកម្មភាពដាំដើមឈើស្ម័គ្រចិត្ត ជារៀងរាល់ឆ្នាំ លោកXi Jinping ប្រធានរដ្ឋចិនតែងលើកចបជីកនៅលើស្មា ហើយពូនដីនិងស្រោចទឹកជាមួយអ្នកក្រុង ។
ភាពស្ទាត់ជំនាញរបស់លោក ក្នុងការប្រើប្រាស់ឧបករណ៍កសិកម្ម បានធ្វើឱ្យមនុស្សជាច្រើនស្មានថា លោកជាកសិករដែលមានបទពិសោធការងារកសិកម្មច្រើន ។ រូបថតទាំងនេះក៏បានញ៉ាំងឱ្យអ្នកប្រើអ៊ីនធឺណិតនាំគ្នាពិភាក្សាគ្នា យ៉ាងផលផុសក្នុងបណ្តាញទំនាក់ទំនងសង្គម ។
រូបថតនាចុងទសវត្សរ៍ឆ្នាំ ១០៨០ នេះបានកត់ក្រាពីលោកXi Jinping ដែលជាលេខាគណៈកម្មការបក្សកុម្មុយនីស្តចិននៃក្រុង Ningde ខេត្ត Fujian ប្រទេសចិន កំពុងកាន់ចបកាប់នៅលើស្មា ដើរឆ្លងកាត់វាលស្រែ ដើម្បីចូលធ្វើការជាមួយកសិករក្នុងតំបន់។

លោកXi Jinping តែងតែងកោតសរសើរ ចំពោះពលករនិងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយពលករ នេះគឺដោយសារលោកមានបទពិសោធធ្វើការនៅភូមិ Liangjiahe ដែលពីមុនជាភូមិក្រីក្រមួយនៅលើខ្ពង់រាបដីលឿងដ៏រាំងស្ងួតរបស់ប្រទេសចិន។
នៅពេលដែលលោកXi ទើបទៅដល់ភូមិនេះកាលពីឆ្នាំ ១៩៦៩ លោកមានអាយុត្រឹមតែ ១៦ ឆ្នាំប៉ុណ្ណោះ។ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ អ្នកភូមិក៏ខិតខំអស់ពីលទ្ធភាពដើម្បីថៃរក្សាក្រុមយុវជនដែលមកពីទីក្រុង ក្នុងនោះបូករួមទាំងលោកXi Jinping ដែរ។ លោកបានរំលឹកឡើងថា «ពេលខ្ញុំអត់ឃ្លាន ពួកគេបានផ្តល់អាហារឱ្យខ្ញុំ ពេលខោរអាវប្រឡាក់ ពួកគេជួយបោកឱ្យខ្ញុំ ពេលខោរខូច ពួកគេជួយប៉ះឱ្យខ្ញុំ»។

ក្នុងអំឡុងពេលធ្វើការរយៈពេលប្រាំពីរឆ្នាំនៅភូមិ Liangjiahe លោក Xi បានធ្វើការជាមួយអ្នកភូមិ ដូចជាដាំដំណាំ ឃ្វាលសត្វចៀម និងដឹកធ្យូងថ្មជាដើម។ លោកបានចូលរួមជាមួយបក្សកុម្មុយនីស្តចិននៅទីនោះ ហើយក្រោយមកបានត្រូវតែងតាំងជាលេខាភូមិ ដែលជាការចាប់ផ្តើមនៃអាជីពនយោបាយរបស់លោក។

លោក Xi បានរំលឹកថា បំណងប្រាថ្នារបស់លោកនៅពេលនោះគឺ «ចង់ធ្វើឱ្យអ្នកភូមិបរិភោគសាច់បានឆ្អែត និងបានញឹញាប់ »។
លោក Xi បានសាងសង់ឡជីវឧស្ម័នមួយនៅភូមិ Liangjiahe ដែលជាឡជីវឧស្ម័នដំបូងគេបង្អស់នៅក្នុងខេត្តកាលពីនោះ។ ឡជីវឧស្ម័ននេះបានដោះស្រាយបញ្ហាកង្វះខាតធ្យូងថ្ម និងអុសក្នុងរយៈពេលយូរ ដែលបានកែលម្អជីវភាពរស់នៅរបស់អ្នកភូមិយ៉ាងខ្លាំង។

សម្រាប់លោក Xi ភាពសប្បាយរីករាយគឺមកពីការងារ ។ មោទនភាពគឺសម្រាប់ពលករទាំងអស់ ដោយមិនបែងចែកពីមុខរបរណាមួយឡើយ។
លោក Xi ធ្លាប់មានប្រសាសន៍ថា “សង្គមត្រូវបានបង្កើតឡើងតាមរយៈកម្លាំងពលកម្ម។ ពលកម្មមិនបែងចែកជាឋានៈខ្ពស់ ឬទាប ការងារទាំងអស់សុទ្ធតែមានមោទនភាព ”។
លោកXi ផ្តោតលើការខិតខំតស៊ូព្យាយាមទោះជាស្ថិតក្នុងកាលៈទេសៈណាក្តី ដែលបានបង្កើតជាអាកប្បកិរិយាអត់ធ្មតនិងអនុវត្តជាក់ស្តែងក្នុងការធ្វើអភិបាលកិច្ចរបស់លោក។

ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារតាមខេត្ត លោកបានចុះត្រួតពិនិត្យការកសាងឡើងវិញនូវផ្ទះសម្បែងនៅជនបទបន្ទាប់ពីទឹកជំនន់ ដើរចូលទៅក្នុងវាលស្រែដើម្បីឆែកមើលដំណាំ និងជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយកម្មកររោងចក្រ។
ក្នុងពេលជួបជាមួយអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ បន្ទាប់ពីលោកទើបបានតែងតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៅខែវិច្ឆិកា ឆ្នាំ ២០១២ លោក Xi បានគូសបញ្ជាក់ថា “ក្តីប្រាថ្នារបស់ប្រជាជនចិនក្នុងការស្វែងរកជីវភាពល្អបវរ គឺជាគោលដៅខិតខំប្រឹងប្រែងរបស់យើង”៕

