ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ​របស់ ​CGTN​ ៖ ​ចិនអនុវត្ត​គោលនយោបាយ ​ពន្ធគយសូន្យ​ភាគរយ ​ចំពោះ​អាហ្វ្រិក ​គឺ​ជាការលុបបំបាត់​ទស្សនៈ ​​​បែបផល​បូកសូន្យ​​ខាង​ពាណិជ្ជកម្ម​

ចាប់ពីថ្ងៃទី ១ ខែឧសភា​តទៅ គោលនយោបាយ​ពន្ធគយសូន្យ​ភាគរយ​របស់ចិនចំពោះ​ប្រទេសអាហ្វ្រិក​ចំនួន ៥៣ ​ដែលបាន​បង្កើតទំនាក់ទំនង​ការទូតជាមួយចិន​នឹងចូលជា​ធរមានជាផ្លូវការ​ ។ ការកាត់បន្ថយ​ពន្ធគយ​នឹងប្រែក្លាយ​ទៅជា​ការបូកបញ្ចូល​បន្ថែម​​សម្រាប់​ពាណិជ្ជកម្ម​រវាងចិននិងអាហ្វ្រិក ។ ​តាមការស្ទង់​មតិរបស់បណ្តាញ​ទូរទស្សន៍​ CGTN នៃ​អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិនចំពោះអ្នក​ប្រើបណ្តាញអ៊ីនធឺណិត​នៅទូទាំងពិភពលោក​បង្ហាញថា​ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,៣ភាគរយ​បានវាយតម្លៃយ៉ាងសកម្ម​ចំពោះទស្សនៈ​ពាណិជ្ជកម្ម​របស់ភាគីចិន​ដែលផ្តល់​ផលប្រយោជន៍ដល់គ្នា​ទៅវិញទៅមកនិងឈ្នះ-ឈ្នះ​ ហើយ​សម្គាល់​ឃើញថា ​ក្នុងបរិបទដែល​សណ្តាប់ធ្នាប់​ពាណិជ្ជកម្មសកល​កំពុង​ជួបប្រទះ​បញ្ហាប្រឈម​ ​វិធានការ​របស់ភាគី​ចិន​នឹងជួយ​បន្ធូរបន្ថយ​ភាព​ជាប់គាំង​ក្នុងការអភិវឌ្ឍ​​និង​ប្រព្រឹត្តិកម្ម​មិនស្មើភាព​របស់​ប្រទេសអាហ្វ្រិក​​ ក៏ដូចជា​ការពារ​យុត្តិធម៌និង​សច្ចភាពអន្តរជាតិផងដែរ ។

អ្នកផ្តល់​បទសម្ភាសន៍​ចំនួន៨៧,៤ភាគរយ​បានសម្គាល់ឃើញថា គោលនយោបាយ​ពន្ធគយសូន្យ​ភាគរយ​នឹង​ពន្លឿន​ការតភ្ជាប់​ផលិតផលអាហ្វ្រិក​ទៅកាន់ទីផ្សារ​ដ៏ធំ​ធេងរបស់ចិន​ថែមមួយកម្រិតទៀត ដោយ​នាំមក​នូវលំហកំណើន​កាន់តែច្រើន​សម្រាប់​ការអភិវឌ្ឍ​របស់​អាហ្វ្រិក ។ អ្នកផ្តល់​បទសម្ភាសន៍​ចំនួន៨៥,២ភាគរយ​បានសម្គាល់ឃើញថា​ កំណើនយ៉ាង​ឆាប់រហ័ស​នៃពាណិជ្ជកម្ម​រវាងចិននិងអាហ្វ្រិក​នឹង​មាន​ឥទ្ធិពល​វិជ្ជមានទៅលើ​ជីវភាពរស់នៅ​របស់ប្រជាជននិង​ឱកាសការងារ​​ជាដើម ហើយនឹងជំរុញ​សមត្ថភាព​អភិវឌ្ឍន៍ដោយ​ម្ចាស់ការ​របស់អាហ្វ្រិក ។

ការស្ទង់មតិលើកនេះ​ធ្វើឡើងតាមវេបសាយ​ ៥ ភាសារបស់​បណ្តាញ CGTN​ រួមមានភាសា​អង់គ្លេស អេស្ប៉ាញ ​បារាំង អារ៉ាប់​និងរុស្ស៊ី ​ហើយ​ក្នុង​រយៈពេល ២៤​ ម៉ោង ក៏មាន​អ្នកប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិតចំនួន៧៦៦៥នាក់បាន​ចូលរួម​ការបោះឆ្នោត​និង​បញ្ចេញមតិ ​៕

To Top