អារ៉ាប់រួមថា អ៊ីរ៉ង់ គឺមិនអាចទុកចិត្ត បានលើបញ្ហាច្រកសមុទ្រហ័រមូស ក្នុងពេលដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ នៅតែស្ថិតក្នុងភាពជាប់គាំង
បរទេស៖ មន្ត្រីជាន់ខ្ពស់ម្នាក់ របស់ប្រទេស អារ៉ាប់រួមបាននិយាយនៅថ្ងៃសុក្រថា ទីក្រុងតេហេរ៉ង់មិនអាចទុកចិត្ត បានលើការរៀបចំដោយឯកតោភាគី ណាមួយដែលខ្លួនធ្វើសម្រាប់ច្រកសមុទ្រហ័រមូសនោះទេ ដែលនេះជាសញ្ញានៃការមិនទុកចិត្ត យ៉ាងជ្រាលជ្រៅពីគ្រប់ភាគីទាំងអស់ ខណៈដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់នៅតែស្ថិតក្នុងភាពជាប់គាំង។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ថា រយៈពេលពីរខែនៃជម្លោះនេះ ច្រកសមុទ្រដ៏សំខាន់នេះនៅតែត្រូវបានបិទ ភាគច្រើនដោយសារតែការបិទផ្លូវរបស់អ៊ីរ៉ង់ ហើយកងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងរារាំងការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់។ ការបិទផ្លូវនេះបានធ្វើឱ្យ ស្ទះដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នចំនួន 20% របស់ពិភពលោក ដែលជំរុញឱ្យតម្លៃថាមពលសកលកើនឡើង និងបង្កើនការព្រួយបារម្ភថា នឹងមានការធ្លាក់ចុះសេដ្ឋកិច្ច។
បទឈប់បាញ់មួយត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី៨ ខែមេសា ប៉ុន្តែមានរបាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវបានជូនដំណឹងអំពីផែនការសម្រាប់ការវាយប្រហារយោធាថ្មីដើម្បីបង្ខំឱ្យអ៊ីរ៉ង់ចរចា ដែលជំរុញឱ្យតម្លៃប្រេងសកលកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនឆ្នាំនៅចំណុចមួយនៅថ្ងៃព្រហស្បតិ៍។
អ៊ីរ៉ង់បានធ្វើឱ្យប្រព័ន្ធការពារដែនអាកាសសកម្ម និងមានគម្រោងឆ្លើយតបយ៉ាងទូលំទូលាយប្រសិនបើត្រូវបានវាយប្រហារ ដោយបានវាយតម្លៃថានឹងមានការវាយប្រហាររយៈពេលខ្លី និងខ្លាំងក្លារបស់សហរដ្ឋអាមេរិក ដែលអាចបន្តដោយការវាយប្រហារ របស់អ៊ីស្រាអែល, នេះបើតមប្រភពជាន់ខ្ពស់ពីររូប ដោយសុំមិនបញ្ចេញឈ្មោះរបស់អ៊ីរ៉ង់បានប្រាប់ Reuters ៕
