មេដឹកនាំអាល្លឺម៉ង់ ប្តេជ្ញាចិត្តបន្តកិច្ច សហប្រតិបត្តិការ ទោះបីជាអាមេរិក នឹងកាត់បន្ថយកម្លាំងយោធាក្នុងប្រទេសក្តី
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បាននិយាយកាលពីថ្ងៃអាទិត្យថា ទោះបីជាមានភាពតានតឹងពាក្យសំដីថ្មីៗ ជាមួយប្រធានាធិបតីអាមេរិក Donald Trump ក៏ដោយ ក៏លោកនឹងមិនបោះបង់ កិច្ចសហប្រតិបត្តិការ ជាមួយភាគីអាមេរិកឡើយ។
មន្ទីរបញ្ចកោណបានប្រកាស កាលពីថ្ងៃសុក្រថា ខ្លួនគ្រោងនឹងដកទ័ពអាមេរិកប្រមាណ ៥០០០នាក់ចេញពីមូល ដ្ឋានទព័របស់ខ្លួននៅប្រទេសអាល្លឺម៉ង់ ។
ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីការកត់សម្គាល់ របស់លោក Merz អំពីសហរដ្ឋអាមេរិក ថាគ្មានផែនការច្បាស់លាស់ នៅក្នុងការចូលរួមផ្នែកយោធារបស់ខ្លួននៅក្នុង ប្រទេសអ៊ីរ៉ង់ និង ធ្វើឱ្យមានការអាម៉ាស់ដោយមេដឹកនាំអ៊ីរ៉ង់។
ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ARD លោក Merz ក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកនឹងមិនដាក់ស្ថានីយ៍មីស៊ីល Tomahawk នៅក្នុងប្រទេសអាឡឺម៉ង់នាពេលនេះទេ ប៉ុន្តែលោកជឿជាក់ថា ផែនការនេះមិនត្រូវបានបោះបង់ចោលជាអចិន្ត្រៃយ៍ឡើយ។
ប្រព័ន្ធសព្វាវុធ Tomahawk ដើមឡើយ ត្រូវបានសន្យាដោយអតីត ប្រធានាធិបតីអាមេរិក Joe Biden ក្នុងឆ្នាំ២០២៤ដើម្បីជំរុញការរារាំងអឺរ៉ុប។
ទន្ទឹមនឹងការប្រកាសកាត់ កងទ័ពនេះ ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកជាច្រើនបាននិយាយកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកក៏បានលុបចោល ផែនការ ពង្រឹងទាហានអឺរ៉ុបដែរ៕
ប្រែសម្រួល៖ស៊ុនលី
