DAP News
ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់​ អំពាវនាវ ឱ្យមានដំណោះស្រាយចរចា​ ចំពេលមានភាពតានតឹង ជាមួយអ៊ីរ៉ង់

ប៊ែរឡាំង៖​ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក​ Johann Wadephul បានអំពាវនាវឱ្យមាន «ដំណោះស្រាយចរចា» ចំពោះភាពតានតឹង​ ដែលកំពុងបន្តទាក់ ទងនឹងអ៊ីរ៉ង់។

លោក Wadephul បានធ្វើការកត់សម្គាល់ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក​ Seyed Abbas Araghchi។

លោកបានលេីកឡេីងថា អាល្លឺម៉ង់​ គាំទ្រដំណោះស្រាយចរចា ដោយបន្ថែមថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ លោកបានទាមទារឱ្យអ៊ីរ៉ង់បោះបង់ចោលអាវុធនុយក្លេអ៊ែរ និងបើកច្រកសមុទ្រហ័រមូស ឡើងវិញ។

លោកបានគូសបញ្ជាក់ផងដែរថា​ ក្នុងនាមជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់សហរដ្ឋអាមេរិក អាល្លឺម៉ង់​ មានគោលបំណងយុទ្ធសាស្ត្រដូចគ្នា​ នឹងសហរដ្ឋអាមេរិកដែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top