ប៉ាគីស្ថាន ប្ដេជ្ញាបន្តប្រឹងប្រែងដេីរតួ ជាអ្នកសម្របសម្រួល ដើម្បីបញ្ចប់ជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
អ៊ីស្លាម៉ាបាដ៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសប៉ាគីស្ថាន លោក Reza Amiri Moghadam បានឧ្យដឹងថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល របស់ប៉ាគីស្ថាន នៅតែដដែល ដើម្បីបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការ លោកបេសកជនរូបនេះបានឧ្យដឹងថា ផែនការចរចាថ្មីរបស់អ៊ីរ៉ង់ដែលមានគោលបំណង បញ្ចប់ជម្លោះរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ត្រូវបានប្រគល់ជូនប្រទេសប៉ាគីស្ថានថ្មីៗនេះ ក្នុងនាមជាអ្នកសម្របសម្រួល សំខាន់នៅក្នុងដំណើរការបច្ចុប្បន្ន ហើយថ្នាក់ដឹកនាំរបស់ប្រទេសនេះបានផ្ទេរវាទៅឱ្យទីក្រុងវ៉ាស៊ីនតោន។
ឯកអគ្គរដ្ឋទូតរូបនេះបានលេីកឡេីងថា “ទីក្រុងតេអេរ៉ង់ មានតម្លាភាពនៅក្នុងជំហរ និងការទាមទាររបស់ខ្លួន ហើយវាអាស្រ័យលើសហរដ្ឋអាមេរិកថា ប្រសិនបើខ្លួនកំពុងស្វែងរកដោយស្មោះ ដើម្បីដោះស្រាយបញ្ហា និងរបកគំហើញក្នុងការចរចា វាត្រូវតែផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន”។
លោកបានបន្ដថា មនុស្សគ្រប់គ្នាក្នុងតំបន់ និងពិភពលោកកំពុងរង់ចាំលទ្ធផលនៃកិច្ចពិភាក្សា ដោយបន្ថែមថា អ៊ីរ៉ង់ ខណៈពេលដែលកំពុងផ្តល់វិធានការចាំបាច់ដើម្បីការពារប្រទេសនេះ នៅតែប្តេជ្ញាចិត្តដើរតាមមាគ៌ាការទូត៕
ប្រែសម្រួល ឈូក បូរ៉ា
