ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកអ៊ីរ៉ង់ បាញ់មីស៊ីល២គ្រាប់ ទៅលើនាវាចម្បាំង របស់អាមេរិក នៅជិតច្រកសមុទ្រ Hormuz

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Fars News Agency ដែលមានសម្ព័ន្ធភាពជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានរាយការណ៍នៅរសៀលថ្ងៃចន្ទ ដោយដកស្រង់ប្រភពក្នុងស្រុកថា មីស៊ីលពីរគ្រាប់ដែលបាញ់ ដោយកងទ័ពជើងទឹកអ៊ីរ៉ង់ បានវាយប្រហារនាវាចម្បាំងមួយគ្រឿង របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន THE JERUSALEM POST ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ថា នាវាចម្បាំងនេះត្រូវបានគេរាយការណ៍ថា បានបត់ត្រឡប់មកវិញ បន្ទាប់ពីត្រូវបានវាយប្រហារ។

របាយការណ៍នេះបានកត់សម្គាល់បន្ថែមទៀតថា មីស៊ីលទាំងនោះត្រូវបានបាញ់ ចេញបន្ទាប់ពីសហរដ្ឋអាមេរិក “បានរំលោភលើពិធីសារសន្តិសុខ សម្រាប់ការឆ្លងកាត់ និងការរុករកនៅជិត Jask ដោយមានបំណងឆ្លងកាត់ច្រកសមុទ្រ Hormuz”។

ហេតុការណ៍នេះកើតឡើងបន្ទាប់ពីមន្ត្រីអ៊ីរ៉ង់បានព្រមានកាលពីថ្ងៃចន្ទថា សំណើរបស់សហរដ្ឋអាមេរិកក្នុងការអមដំណើរ និងណែនាំនាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងបង្កើតជាការរំលោភលើបទឈប់បាញ់៕

ប្រែសម្រួលៈ ណៃ តុលា

To Top