អាមេរិក ប្រឹងប្រែងការពារអ៊ីរ៉ង់ ពីការគ្រប់គ្រងច្រក សមុទ្រហ័រមូស
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឧ្យដឹងថា សហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឱ្យការគ្រប់គ្រងច្រកសមុទ្រហ័រមូស របស់អ៊ីរ៉ង់ “ធ្វើឱ្យមានលក្ខណៈធម្មតា” នោះទេ បន្ទាប់ពីភាគីទាំងពីរ បានបាញ់ប្រហារគ្នានៅក្នុងផ្លូវទឹក ថាមពលសកលដ៏សំខាន់មួយនេះ។
លោក Rubio បានឧ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅសេតវិមានថា “ពួកគេកំពុងព្យាយាមធ្វើឱ្យរឿងនេះមានលក្ខណៈធម្មតា ក្នុងកាលៈទេសៈណាក៏ដោយ យើងមិនអាចអនុញ្ញាតឱ្យពួកគេធ្វើឱ្យការពិត ដែលថាពួកគេអាចបំផ្ទុះ កប៉ាល់ពាណិជ្ជកម្ម និងដាក់មីននៅក្នុងដែនទឹក មានលក្ខណៈធម្មតាបាននោះទេ” ។
លោកបានបន្ថែមថា “ចំណង់ចំណូលចិត្តរបស់យើង គឺឱ្យច្រកសមុទ្រទាំងនេះត្រូវបានបើកតាមរបៀប ដែលពួកគេគួរតែបើក ត្រឡប់ទៅដូចដើមវិញ ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មិនអាចត្រូវបានអនុញ្ញាតឱ្យកំណត់ថាអ្នកណាប្រើប្រាស់ផ្លូវទឹកដ៏សំខាន់នេះទេ”។
នៅថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ដទៃទៀត ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី មេបញ្ជាការជាន់ខ្ពស់ និងជនស៊ីវិលរាប់រយនាក់ផ្សេងទៀត។
អ៊ីរ៉ង់បានឆ្លើយតបដោយការ វាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកច្រើនសារ ដែលកំណត់គោលដៅលើទ្រព្យ សម្បត្តិរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា និងបានរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស៕
ប្រែសម្រួល ឈូក បូរ៉ា
