DAP News
ព័ត៌មានអន្តរជាតិ

​ ម៉ិកស៊ិក​ សង្កត់ធ្ងន់ លេីអធិបតេយ្យភាព បន្ទាប់ពីប្រតិបត្តិការ CIA ដែលគ្មានការអនុញ្ញាត

ម៉ិកស៊ិក៖​ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានបញ្ជាក់ជាថ្មីថា អធិបតេយ្យភាពជាតិ​ មិនអាចចរចាបាននោះទេ ហើយរដ្ឋាភិបាលរដ្ឋមិនអាចអនុញ្ញាតឱ្យមានប្រតិបត្តិការសន្តិសុខបរទេសបានឡេីយ។

លោកស្រី​ Sheinbaum បានធ្វើការកត់សម្គាល់នេះដើម្បីឆ្លើយតបទៅនឹងករណីមួយនៅភាគខាងជើងរដ្ឋ Chihuahua ជាកន្លែងដែលភ្នាក់ងារ CIA អាមេរិក​ ដែលគ្មានការអនុញ្ញាតបានចូលរួមក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនកាលពីខែមុន និងបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍។

អគ្គព្រះរាជអាជ្ញាម៉ិកស៊ិក​ កំពុងស៊ើបអង្កេតក្រោមអំណាចអ្វីដែលភ្នាក់ងារទាំងនោះកំពុងធ្វើប្រតិបត្តិការ និងអ្នកណាជាអ្នកផ្តល់ការណែនាំ។​ លោកស្រីបានបន្ដថា “នេះគឺអំពីការជ្រៀតជ្រែក ពាក់ព័ន្ធនឹងវត្តមានរបស់ភ្នាក់ងារបរទេសក្នុងប្រតិបត្តិការសន្តិសុខ”។

ហេតុការណ៍នេះស្របគ្នានឹងសំណើសុំធ្វើបត្យាប័នរបស់សហរដ្ឋអាមេរិកសម្រាប់លោក Ruben Rocha អភិបាលរដ្ឋ Sinaloa ដែលកំពុងឈប់សម្រាក ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងអាវុធ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top