ព័ត៌មានអន្តរជាតិ

ពលរដ្ឋអឺរ៉ុប ភាគច្រើនចង់ឲ្យប្លុកផ្តាច់ខ្លួន លែងពឹងផ្អែក លើសហរដ្ឋអាមេរិក ក្នុងនាមជាដៃគូ ដែលធ្លាប់តែគួរឲ្យទុកចិត្តបំផុត

បរទេស ៖ យោងតាមការស្រាវជា្រវថ្មីមួយ ដោយវិទ្យាស្ថានBertelsmann ដែលមានមូលដ្ឋាននៅអាល្លឺម៉ង់ និងត្រូវបានយកមកចេញ ផ្សាយដោយកាសែតរុស្សី RT បានបង្ហាញថា ប្រហែល ៧០ភាគរយ នៃប្រជាជនរស់នៅក្នុងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ចង់បានឯករាជ្យភាពបន្ថែមទៀតចេញពីសហរដ្ឋអាមេរិក ហើយជឿថាវាដល់ពេលហើយ សម្រាប់អឺរ៉ុបដើម្បី ដើរតាមផ្លូវរបស់ខ្លួន ។

យោងតាមការស្ទង់មតិ អ្នកឆ្លើយ សំណួរប្រហែល៧៣ភាគរយ នៅទូទាំងសហភាពអឺរ៉ុបជឿថា វាដល់ពេលដែលទ្វីបត្រូវដកខ្លួន ចេញពីទីក្រុងវ៉ាស៊ីនតោន ។
អ្នកឆ្លើយសំណួររបស់ចក្រភពអង់គ្លេស បានបង្ហាញពីកម្រិតស្រដៀងគ្នា នៃបំណងប្រាថ្នាដើម្បីរំដោះខ្លួនចេញពីការជាប់គាំងរបស់ សហរដ្ឋអាមេរិកដែលវាស់វែងមានទៅដល់៦៧ភាគរយដែរ។

វិទ្យាស្ថាននេះបានកត់សម្គាល់ថាអារម្មណ៍នេះត្រូវបានកើនឡើងជាលំដាប់នៅទូទាំងប្លុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលវាស់វែងបានប្រហែល៦៣ភាគរយកាលពីនៅឆ្នាំ២០២៤។
យោងតាមអ្នកស្រាវជ្រាវបានឱ្យដឹងថា ​កម្រិតនៃការមិនទុកចិត្ត ចំពោះសហរដ្ឋអាមេរិកក៏កំពុងកើនឡើងផងដែរ ដោយមានតែ៤២ភាគរយប៉ុណ្ណោះ ដែលចាត់ទុកថាវាជាដៃគូ ដែលគួរឱ្យទុកចិត្តធៀបនឹង៤៦ភាគរយ កាលពីឆ្នាំមុន៕

ប្រែសម្រួល៖ស៊ុនលី

To Top