ព័ត៌មានអន្តរជាតិ

រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន ​ប្តេជ្ញាចិត្តអំពី​ការ​រួបរួមគ្នា នៅ​ក្នុង​តំបន់​មុន​កិច្ច ​ប្រជុំ​កំពូលមកដល់

បរទេស៖យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស នៃប្រជាជាតិអាស៊ី អាគ្នេយ៍ហៅកាត់ថា អាស៊ានដែលបានកោះប្រជុំគ្នានៅទីក្រុង Cebu ប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ដោយពិភាក្សាអំពីអាទិភាពក្នុងតំបន់ និងការកសាងសហគមន៍ រយៈពេលវែងរបស់ប្លុកទាំងមូល។

ប្រភពដដែលបាន សរសេរទៀតថារដ្ឋមន្ត្រីមកពី សមាជិកអាស៊ាន បានពិនិត្យឡើងវិញ នូវ វឌ្ឍនភាពថ្មីៗក្នុង ការកសាងសហគមន៍អាស៊ាន រួមទាំងការត្រៀមរៀបចំសម្រាប់សកម្មភាព រំលឹកខួបលើកទី៥០ឆ្នាំនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ (TAC) ដែលគ្រោងធ្វើនៅខែកក្កដា ឆ្នាំ២០២៦ ក៏ដូចជាការបន្តធ្វើ សមាហរណកម្មនៃប្រទេសទីម័រខាងកើត បន្ទាប់ពីការចូលជាផ្លូវការ ទៅក្នុងប្លុកផង។

កិច្ចប្រជុំបានអះអាងសារជាថ្មីអំពីតួនាទី របស់អាស៊ានជា សហគមន៍រួបរួម ការបង្ហាញអំពីភាពធន់ និងទន្ទឹងរង់ចាំក្នុងពេល ដែលមានភាព មិនប្រាកដប្រជា ជាសកល រួមទាំងវិបត្តិដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា និងឥទ្ធិពលរលកនៅ ទូទាំងប្លុកអាស៊ីអាគ្នេយ៍៕

ប្រែសម្រួល៖ស៊ុនលី

To Top