នៅព្រឹកនេះ ក្រសួងការងារ បើកវេទិកាផ្ដល់ឱកាសការងារ សម្រាប់អតីតពលករ និង ពលរដ្ឋនៅខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តឧត្តរមានជ័យ ដើម្បីផ្តល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករ ដែលត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី៨ និងទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ។

វេទិកាការងារនេះ ត្រូវបានរៀបចំនៅក្នុងបរិវេណសាលាស្រុកចុងកាល់ នៅថ្ងៃទី៨ និងនៅថ្ងៃទី៩ នៅក្នុងបរិវេណវេទិកាអុំទូក ស្ថិតក្នុងបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ៕









