ព័ត៌មានអន្តរជាតិ

‎ លោក ត្រាំ ព្រមានអនុវត្តគម្រោង សេរីភាពបូក ប្រសិនបើការចរចាជាមួយអ៊ីរ៉ង់បរាជ័យ‎

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមប្រតិបត្តិការឡើងវិញ នៅក្នុងច្រកសមុទ្រហ័រមូស ប្រសិនបើការចរចាសន្តិភាពជាមួយអ៊ីរ៉ង់បរាជ័យ។

‎យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី៩ ខែឩសភា ឆ្នាំ២០២៦ថា លោក ត្រាំ បាននិយាយថា “យើងអាចត្រលប់ទៅគម្រោងសេរីភាពវិញ ប្រសិនបើអ្វីៗមិនកើតឡើង” “ប៉ុន្តែវានឹងជា ‘គម្រោងសេរីភាពបូក’ មានន័យថា គម្រោងសេរីភាពបូកនឹងរបស់ផ្សេងទៀត”។

‎យ៉ាងណាក៏ដោយ លោក ត្រាំ មិនបានបញ្ជាក់លម្អិតអំពីធាតុផ្សំអ្វីខ្លះដែលអាចត្រូវបានបន្ថែមទៅក្នុងគម្រោងសេរីភាពនោះទេ។

‎លោក ត្រាំ បានបន្ថែមថា ប៉ាគីស្ថានបានស្នើសុំឱ្យសហរដ្ឋអាមេរិក “កុំធ្វើ” គម្រោងសេរីភាព។

‎អ៊ីរ៉ង់បាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅកាន់ប្រទេសអារ៉ាប់រួម ហើយរដ្ឋមន្ត្រីការបរទេសបានជំទាស់នឹងព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក។

‎ប្រែសម្រួលៈ ណៃ តុលា

To Top