DAP News
ព័ត៌មានអន្តរជាតិ

ឥណ្ឌា​ បញ្ជាក់​ពី​ការ​ដឹកជញ្ជូន​មីស៊ីល S-400 ចេញពី​រុស្ស៊ី

បរទេស៖ ប្រទេសឥណ្ឌាបានបញ្ជាក់ពីការបញ្ជូនមីស៊ីល S-400 ឈុតទីបួនពីប្រទេសរុស្ស៊ី ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងតម្លៃ ៥,៤៣ ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ថា អនុប្រធានសេនាធិការកងទ័ពអាកាសឥណ្ឌា លោកឧត្តមសេនីយ៍ឯក Awadhesh Kumar Bharti បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធការពារដែនអាកាស S-400 Triumf ឈុតបន្ទាប់ដែលមានបំណងសម្រាប់កងទ័ពអាកាសឥណ្ឌា (IAF) ត្រូវបានបញ្ជូនហើយ ហើយថា “យើងគួរតែមានវាជាមួយយើងក្នុងរយៈពេលមួយខែ” ។

លោកបានបន្ថែមថា អង្គភាពទីប្រាំ និងចុងក្រោយនឹងត្រូវបញ្ជូននៅចុងឆ្នាំ ២០២៦។

ប្រទេសឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងឆ្នាំ ២០១៨ ដើម្បីទិញប្រព័ន្ធ S-400 ចំនួនប្រាំ ដែលជាអាវុធប្រឆាំងយន្តហោះទំនើបបំផុតមួយរបស់រុស្ស៊ី។

មន្ត្រី IAF បានបញ្ចប់ការត្រួតពិនិត្យមុនពេលបញ្ជូនប្រព័ន្ធ S-400 ចូលនៅថ្ងៃទី១៨ ខែមេសា នេះបើយោងតាមការចុះផ្សាយរបស់ Hindustan Times (HT)។

កិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលដីទៅអាកាសទំនើប S-400 ត្រូវបានឈានដល់ទោះបីជាមានការគំរាមកំហែងពីទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ។

ប្រែសម្រួលៈ ណៃ តុលា

To Top