អ៊ុយក្រែន-រុស្ស៊ី នឹងផ្លាស់ប្ដូរអ្នកទោស ១០០០នាក់ ទៅវិញទៅមកតាមការគ្រោងទុក
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹបថា អ៊ុយក្រែនបានដាក់បញ្ជីឈ្មោះអ្នកទោសចំនួន ១០០០ នាក់ទៅភាគីរុស្ស៊ីសម្រាប់ការដោះដូរអ្នកទោសដែលបានគ្រោងទុក នេះបើយោងតាមសេវាសារព័ត៌មានប្រធានាធិបតី។
លោក ហ្សឹឡិនស្គី បានឧ្យដឹងនៅក្នុងសុន្ទរកថាពេលល្ងាចរបស់លោកថា “ការដោះដូរអ្នកទោស ១០០០នាក់សម្រាប់ ១០០០ នាក់ កំពុងត្រូវបានរៀបចំ ហើយត្រូវតែកើតឡើង។ ជនជាតិអាមេរិកទទួលខុសត្រូវចំពោះការធានាទាំងនេះ”។
លោកក៏បានសង្កត់ធ្ងន់ផងដែរថា ជម្លោះជាមួយរុស្ស៊ីត្រូវតែបញ្ចប់ ហើយសន្តិសុខដែលអាចទុកចិត្តបានត្រូវតែធានា នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានលេីកឡេីងថា “ឥឡូវនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ផ្ទាល់បានលេីកឡេីងថា លោកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់កិច្ចប្រជុំពិតប្រាកដ។ យើងបានជំរុញលោកឆ្ពោះទៅរករឿងនេះ ហើយយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំបែបនេះដោយខ្លួនឯងជាយូរមកហើយ ឥឡូវនេះទម្រង់មួយត្រូវតែរកឧ្យឃើញ”។
គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃសុក្រសប្ដាហ៍មុននេះ បានព្រមព្រៀងគ្នាលើបទឈប់បាញ់រយៈពេលបីថ្ងៃ និងការដោះដូរអ្នកទោសចំនួន ១.០០០ នាក់៕
ប្រែសម្រួល ឈូក បូរ៉ា
