ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ អះអាងថា សហរដ្ឋអាមេរិក​ កំពុងតាមដានយ៉ាងដិត ដល់នូវសារធាតុអ៊ុយរ៉ាញ៉ូម​អ៊ីរ៉ង់ ដែលកប់ក្រោមគំនរបាក់បែក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា សហរដ្ឋអាមេរិកកំពុងតាមដានអ៊ុយរ៉ាញ៉ូម​ ដែលសម្បូរទៅដោយជាតិអ៊ីរ៉ង់​ ដែលកប់នៅ ក្រោមគំនរបាក់បែក ហើយកងកម្លាំងអវកាសអាមេរិក ទទួលបន្ទុកលើបញ្ហានេះ។

ប្រសិនបើនរណាម្នាក់ចូលទៅជិតអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់ដែលចម្រាញ់រួច សហរដ្ឋអាមេរិកនឹងដឹងអំពីវា ហើយ “បំផ្ទុះវាចោល” លោក ត្រាំ បានឧ្យដឹងនៅ ក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតឯករាជ្យ Sharyl Attkisson ដែលត្រូវបានថតកាលពី សប្តាហ៍មុន និងចាក់ផ្សាយនៅថ្ងៃអាទិត្យ។

លោក ត្រាំ បានអះអាងថា វានឹងចំណាយពេលត្រឹមតែពីរសប្តាហ៍ទៀតប៉ុណ្ណោះ​ សម្រាប់កងកម្លាំងអាមេរិកដើម្បីវាយប្រហារ “គ្រប់គោលដៅទាំងអស់” នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលលោកបានអះអាងថា “ត្រូវបានកម្ចាត់ដោយយោធា”។

លោកបានលេីកឡេីងថា “យើងអាចចូលទៅរយៈពេលពីរសប្តាហ៍ទៀត ហើយធ្វើគ្រប់គោលដៅទាំងអស់។ យើងមានគោលដៅជាក់លាក់ដែលយើងចង់​ ហើយយើងបានធ្វើប្រហែលជា ៧០ភាគរយនៃពួកវា ប៉ុន្តែយើងមានគោលដៅផ្សេងទៀត​ ដែលយើងអាចវាយប្រហារបាន”។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា ការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះអត្ថបទចុងក្រោយបំផុត​ ដែលសហរដ្ឋអាមេរិក​ បានស្នើឡើង សម្រាប់ការបញ្ចប់សង្គ្រាម ត្រូវបានផ្ញើនៅថ្ងៃអាទិត្យទៅកាន់ប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top