លោក Netanyahu លើកឡើងថា អ៊ីស្រាអែល គួរបញ្ចប់ការពឹងផ្អែក ទៅលើកញ្ចប់ថវិកា ដែលបានមកពីសហរដ្ឋអាមេរិក
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា លោកគ្រោងនឹងផ្តាច់ប្រទេសរបស់ខ្លួន ចេញពីជំនួយហិរញ្ញវត្ថុទាំងឡាយ របស់សហរដ្ឋអាមេរិក។
ដំណើរការនៃអនុវត្តដែល នឹងធ្វើឡើងសម្រាប់រយៈពេលមួយទសវត្សរ៍ក្រោយ នេះខណៈពេលលោកក៏បាន ស្តីបន្ទោសប្រព័ន្ធផ្សព្វផ្សាយ សង្គម ចំពោះ ឧបាយកល សម្រាប់ការធ្លាក់ចុះការគាំទ្រ ជាសាធារណៈសម្រាប់ប្រទេសរបស់គាត់ក្នុង ចំណោមប្រជាជនអាមេរិកផងដែរ។
គួរឲ្យដឹងដែរថាអ៊ីស្រាអែល គឺជាអ្នកទទួលជំនួយបរទេសដ៏ធំបំផុត របស់សហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ដោយបានទទួលជំនួយផ្នែកសេដ្ឋកិច្ច និងយោធាជាង៣០០ពាន់លានដុល្លារមកហើយពីទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីឆ្នាំ១៩៤៨ ។
ក្រោមកិច្ចព្រមព្រៀងរយៈពេល ១០ឆ្នាំ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៦ សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយ យោធាចំនួន៣៨ពាន់លានដុល្លារ ដល់អ៊ីស្រាអែលរហូតដល់ឆ្នាំ២០២៨ រួមទាំង៥ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធការពារមីស៊ីល Iron Dome ។
នេះមានន័យថាសរុបមក ជំនួយរបស់អាមេរិកមានចំនួនប្រហែល១៦ ភាគរយទៅហើយ នៃថវិកាយោធារបស់ប្រទេស៕
ប្រែសម្រួល៖ស៊ុនលី
