ម៉ិកស៊ិក បញ្ជូនកប៉ាល់ទី៥ ជាមួយនឹងជំនួយមនុស្សធម៌ ទៅកាន់ប្រទេសគុយបា
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឧ្យដឹងថា ម៉ិកស៊ិកកំពុងបញ្ជូនកប៉ាល់ទី៥ ជាមួយនឹងជំនួយមនុស្សធម៌ ទៅកាន់ប្រទេសគុយបា ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតកាន់តែខ្លាំងឡើងដែលប្រជាជនគុយបាកំពុងប្រឈមមុខ។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន លោកស្រី Sheinbaum បានបញ្ជាក់ជាថ្មីអំពីការបដិសេធរបស់ម៉ិកស៊ិក ចំពោះការបិទផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុដែលទីក្រុងវ៉ាស៊ីនតោន បានរក្សាប្រឆាំង នឹងប្រទេសគុយបា ចាប់តាំងពីឆ្នាំ១៩៦២
លោកស្រី Sheinbaum បានលេីកឡេីងថាម៉ិកស៊ិក នឹងបន្តបញ្ជូនជំនួយមនុស្សធម៌គុយបា។
លកស្រីបានបញ្ជាក់ថា “តាមពិតទៅ កប៉ាល់ដែលដឹកជំនួយមនុស្សធម៌កំពុងចាកចេញទៅកាន់ប្រទេសគុយបា នៅថ្ងៃនេះ។ ម៉ិកស៊ិកនឹងតែងតែជាបងប្អូន និងសាមគ្គីភាពជាមួយប្រជាជាតិទាំងអស់នៃពិភពលោក និងជាពិសេសជាមួយប្រទេសគុយបា”។
លោកស្រីបានបន្ដថា ជំនួយមនុស្សធម៌ របស់ប្រទេសម៉ិកស៊ិក មិនរាប់បញ្ចូលប្រេងនោទេ ដោយសារប្រទេសរុស្ស៊ី បានផ្គត់ផ្គង់ធនធាននោះ ដល់ប្រទេសគុយបា ដោយបន្ថែមថា ប្រទេសម៉ិកស៊ិក ផ្តោតលើការផ្តល់របស់របរសំខាន់ៗផ្សេងទៀត ដើម្បីកាត់បន្ថយការខ្វះខាតទំនិញជាមូលដ្ឋាន។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចេញបទបញ្ជាប្រតិបត្តិចំនួនពីរ ដើម្បីពង្រឹងទណ្ឌកម្មប្រឆាំងនឹងប្រទេសនេះ ដោយរារាំងការទទួលបានប្រេងឥន្ធនៈដែលគុយបាត្រូវការ និងដាក់ទណ្ឌកម្មលើក្រុមហ៊ុនគុយបាមួយចំនួន៕
ប្រែសម្រួល ឈូក បូរ៉ា
