អ៊ុយក្រែន និងអាល្លឺម៉ង់ គម្រោងផលិត យន្តហោះគ្មានមនុស្សបើករួមគ្នា ដែលមានចម្ងាយវាយប្រហារ រហូតដល់ ១៥០០ គីឡូម៉ែត្រ
គៀវ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ុយក្រែន បានឧ្យដឹងថា អាល្លឺម៉ង់ និងអ៊ុយក្រែន មានគម្រោងផលិតយន្តហោះ គ្មានមនុស្សបើករួមគ្នា ដែលមានចម្ងាយវាយប្រហារ រហូតដល់ ១៥០០ គីឡូម៉ែត្រ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Mykhailo Fedorov ក្នុងនោះលោក Pistorius បានឧ្យដឹងថា ទីក្រុងប៊ែរឡាំង គាំទ្រការបង្កើតក្រុមហ៊ុនរួមគ្នារវាងក្រុមហ៊ុនអាល្លឺម៉ង់ និងអ៊ុយក្រែន។
លោកបានលេីកឡេីងថា “ជាការពិតណាស់ នេះអនុវត្តជាពិសេស ចំពោះការអភិវឌ្ឍ និងផលិតយន្តហោះគ្មានមនុស្សបើករួមគ្នា ដែលមានចម្ងាយវាយប្រហារផ្សេងៗគ្នា ពោលគឺរាប់ចាប់ពីតិចជាង ១០០ គីឡូម៉ែត្រ ដល់ ១៥០០ គីឡូម៉ែត្រ”។
គួរបញ្ជាក់ថា លោក Pistorius បានទៅដល់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃចន្ទ ក្នុងដំណើរទស្សនកិច្ច ដែលមិនបានប្រកាសទុកជាមុន ហេីយក៏ជាពេលដែលបណ្ដាប្រទេសបៅអឺរ៉ុប កំពុងចាប់អារម្មណ៍លេីសមត្ថភាពផលិយយន្ដហោះគ្នាមនុស្សបេីករបស់អ៊ុយក្រែនផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
