មហាសេដ្ឋី Elon Musk, នាយកប្រតិបត្តិក្រុមហ៊ុន Apple , នាយកប្រតិបត្តិក្រុមហ៊ុន Boeing នឹងចូលរួមជាមួយលោក ត្រាំ ទៅទស្សនកិច្ចនៅប្រទេសចិន
បរទេស៖ មហាសេដ្ឋីអាមេរិក លោក Elon Musk, នាយកប្រតិបត្តិក្រុមហ៊ុន Apple (AAPL.O) លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន GE Aerospace លោក Larry Culp និងនាយកប្រតិបត្តិក្រុមហ៊ុន Boeing (BA.N) នឹងចូលរួមជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ, នេះបើយោងតាមមន្ត្រីសេតវិមានម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ថា មន្ត្រីរូបនេះបាននិយាយថា អ្នកផ្សេងទៀតដែលចូលរួមរួមមាន លោកស្រី Dina Powell McCormick នាយកប្រតិបត្តិក្រុមហ៊ុន Meta , លោក Larry Fink នាយកប្រតិបត្តិក្រុមហ៊ុន BlackRock លោក Stephen Schwarzman នាយកប្រតិបត្តិក្រុមហ៊ុន Blackstone លោក Sanjay Mehrotra នាយកប្រតិបត្តិក្រុមហ៊ុន Micron , នាយកប្រតិបត្តិក្រុមហ៊ុន Mastercard, លោក Cristiano Amon នាយកប្រតិបត្តិក្រុមហ៊ុន Qualcomm និងលោក Ryan McInerney នាយកប្រតិបត្តិក្រុមហ៊ុន Visa។
ចំណែក អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា លោក Chuck Robbins នាយកប្រតិបត្តិក្រុមហ៊ុន Cisco ត្រូវបានអញ្ជើញដោយសេតវិមានឱ្យចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ប៉ុន្តែមិនអាចចូលរួមបានទេ ព្រោះប្រាក់ចំណូលរបស់ក្រុមហ៊ុននឹងត្រូវចេញផ្សាយនៅសប្តាហ៍នេះ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក និងចិនត្រូវបានគេរំពឹងថា នឹងយល់ព្រមលើវេទិកាដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក ខណៈដែលប្រទេសចិនត្រូវបានគេរំពឹងថា នឹងប្រកាសពីការទិញទាក់ទងនឹងយន្តហោះ Boeing , កសិកម្ម និងថាមពលរបស់អាមេរិក។
កិច្ចព្រមព្រៀងអាជីវកម្ម ឬការទិញសំខាន់ៗ ជារឿយៗត្រូវបានប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរវាងប្រទេសចិន និងសហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា
