លោក Trump មិនបដិសេធលទ្ធភាព ក្នុងការបំពេញ ទស្សនកិច្ចនៅរុស្សីនោះទេ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក លោកDonald Trump មិនបានបដិសេធនោះទេ អំពីលទ្ធភាពនៃការធ្វើដំណើរ ទៅកាន់ប្រទេសរុស្ស៊ីក្នុងឆ្នាំនេះ ដើម្បីជួយសម្រួលដល់ការ ដោះស្រាយជម្លោះអ៊ុយក្រែន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានកាលពីថ្ងៃអង្គារ មុនពេលចេញដំណើរសម្រាប់កិច្ចប្រជុំកំពូលក្នុងប្រទេសចិន ប្រធានាធិបតីអាមេរិកត្រូវបានសួរថាតើគាត់អាចទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅឆ្នាំ២០២៦ ដែរឬទេ។
លោក Trump បាននិយាយថា៖ខ្ញុំអាច។ ខ្ញុំនឹងធ្វើអ្វីដែលចាំបាច់។ សង្គ្រាមនោះគឺខ្ញុំបានដោះស្រាយសង្រ្គាមចំនួនប្រាំបី។
លោកបន្តថា៖សង្រ្គាមនោះកាន់តែខិតជិតមកដល់ទីបញ្ចប់ហើយ។ ជឿឬមិនជឿ វាកាន់តែខិតជិតមកដល់ហើយ។ ហើយយើងគិតថា យើងនឹងបញ្ចប់ដោយការទទួលបានដំណោះស្រាយរវាងរុស្ស៊ី និងអ៊ុយក្រែន។
គួរឲ្យដឹងដែឬថាមួយថ្ងៃមុននេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរំលឹកឡើងវិញថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រៀមខ្លួនជាស្រេចដើម្បីទទួលលោក Trump ។ ដំបូងឡើយ លោកPutinបានលើកឡើងអំពីការអញ្ជើញនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលទ្វេភាគីជាប្រវត្តិសាស្ត្ររវាងអាមេរិក និងរុស្ស៊ីនៅអាឡាស្កា កាលពីខែសីហាកន្លងទៅ៕
ប្រែសម្រួល៖ស៊ុនលី
