ព័ត៌មានអន្តរជាតិ

លោក Erdogan លើកឡើងថា តួគីមិនមានបញ្ហាសន្តិសុខស្បៀង កើតឡើងនោះទេ ក្នុងស្ថានភាពតានតឹង នៅតំបន់ដំណាក់កាលនេះ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសតួគី មិនមានបញ្ហាជាមួយនឹងផលិតកម្មកសិកម្ម និងសន្តិសុខការផ្គត់ផ្គង់ស្បៀង ចំពេលមានជម្លោះក្នុងតំបន់នេះនោះទេ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍ទិវាកសិករ ពិភពលោកក្នុងរដ្ឋធានី Ankara លោក Erdogan បាននិយាយថា ប្រទេសនេះនៅតែមានការប្រុង ប្រយ័ត្នដើម្បីធានាថាជម្លោះប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសអ៊ីរ៉ង់ ហើយបណ្តាប្រទេសឈូងសមុទ្រមិនប៉ះពាល់ដល់ផលិតកម្មកសិកម្មរបស់តួគីឡើយ។

លោក​បាន​បន្ត​ថា​៖​យើង​បាន​ធានា​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ជី និង​ជី​រួច​ហើយ​។ ស្តុក​ជី​របស់​យើង​មាន​កម្រិត​គ្រប់គ្រាន់​​។

លោក​បាន​បន្ថែម​ថា បច្ចុប្បន្នប្រទេសមិន​ប្រឈម​មុខ​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ទេ ដោយសារ​ការ​ធ្វើ​ផែនការ និង​គោលនយោបាយ​គាំទ្រ​កសិកម្ម​របស់​រដ្ឋាភិបាលនាពេលកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top