ព័ត៌មានអន្តរជាតិ

ចិនព្រមានអាមេរិក ជុំវិញបញ្ហាលក់អាវុធ ឱ្យកោះតៃវ៉ាន់ នៅមុនជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី ជិនពីង 

បរទេស៖ ប្រទេសចិននៅថ្ងៃពុធនេះ បានបញ្ជាក់ជាថ្មីនូវការជំទាស់យ៉ាងខ្លាំងរបស់ខ្លួន ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់ ដោយអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន គោរពការប្តេជ្ញាចិត្តរបស់ខ្លួន មុនពេលការមក ដល់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង ។
 
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ថា បញ្ហាកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសចិនចាត់ទុកថាជាទឹកដី របស់ខ្លួន និងការលក់អាវុធទៅឱ្យទីក្រុងតៃប៉ិ គឺប្រាកដជាត្រូវបានពិភាក្សាក្នុងអំឡុង ពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅសប្តាហ៍នេះ រវាងលោក ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
 
សហរដ្ឋអាមេរិកត្រូវបានចងភ្ជាប់ដោយច្បាប់ដើម្បីផ្តល់មធ្យោបាយដល់កោះតៃវ៉ាន់ដើម្បីការពារខ្លួន ទោះបីជាខ្វះចំណងការទូតជាផ្លូវការក៏ដោយ។ កាលពីខែធ្នូ រដ្ឋបាលលោក ត្រាំ បានប្រកាសពីកញ្ចប់អាវុធក្នុងតម្លៃ ១១ ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់ ដែលជាកញ្ចប់ធំបំផុតមិនធ្លាប់មាន។
 
លោក Zhang Han អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា កោះតៃវ៉ាន់គឺជាបញ្ហាផ្ទៃក្នុង និងជាបញ្ហារបស់ប្រជាជនចិន។
ប្រែសម្រួលៈ ណៃ​តុលា 

To Top