លោក ដូណាល់ ត្រាំ ធ្វេីដំណេីរទៅដល់ទីក្រុងប៉េកាំងហេីយ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន
ប៉េកាំង៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទៅដល់ទីក្រុងប៉េកាំងនៅល្ងាចថ្ងៃពុធ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន។
តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង លោក ត្រាំ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនក្នុងរយៈពេលជិត ៩ឆ្នាំ និងជាលើកទីពីររបស់លោក ត្រាំ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមក្រសួងការបរទេសចិន មេដឹកនាំទាំងពីរនឹងមានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើបញ្ហាសំខាន់ៗទាក់ទងនឹងទំនាក់ទំនងទ្វេភាគី និងសន្តិភាព និងការអភិវឌ្ឍពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា
