អ៊ីរ៉ង់ នៅតែបន្ដត្រៀមខ្លួនប្រយុទ្ធ ប៉ុន្ដែក៏កំពុងស្វែងរកសន្តិភាព យូរអង្វែងដែរ
តេអេរ៉ង់៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោកស្រី Fatemeh Mohajerani បានឧ្យដឹងថា ខណៈពេលដែលអ៊ីរ៉ង់ រក្សាស្ថានភាពត្រៀមខ្លួនយោធា ការផ្តោតសំខាន់របស់ខ្លួននៅតែលើការសម្រេចបាននូវសន្តិភាពយូរអង្វែង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោកស្រី Mohajerani បានឧ្យដឹងថា អ៊ីរ៉ង់ បានប្រយុទ្ធប្រឆាំងនឹងមហាអំណាចយោធាធំបំផុត របស់ពិភពលោកក្នុងអំឡុងពេលសង្គ្រាម ៤០ ថ្ងៃ។
លោកស្រីបានលេីកឡេីងថា «យើងនៅតែដាក់ម្រាមដៃលើគន្លឹះ ហើយកំពុងរង់ចាំការកំណត់បរិយាកាសនៃការចរចា ការផ្តោតសំខាន់របស់យើងនៅតែលើសន្តិភាពយូរអង្វែង»។
លោកស្រី Mohajerani បានកត់សម្គាល់ថា អ៊ីរ៉ង់ នឹងបន្តបញ្ហាការទូតដោយផ្អែកលើគោលការណ៍ បីយ៉ាងគឺ សេចក្តីថ្លៃថ្នូរ ប្រាជ្ញា និងភាពរហ័សរហួន។
នៅថ្ងៃអាទិត្យ អ៊ីរ៉ង់បានផ្ញើការឆ្លើយតបរបស់ខ្លួន ចំពោះអត្ថបទចុងក្រោយបំផុតដែលស្នើឡើង ដោយសហរដ្ឋអាមេរិកសម្រាប់ការបញ្ចប់សង្គ្រាមទៅកាន់អ្នកសម្របសម្រួលប៉ាគីស្ថាន។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បន្ទាប់មកបានច្រានចោលការឆ្លើយតបរបស់អ៊ីរ៉ង់ ដោយព្រមានថា បទឈប់បាញ់គឺ «ផ្អែកលើការគាំទ្រជីវិតយ៉ាងច្រើន»៕
ប្រែសម្រួល ឈូក បូរ៉ា
