ព័ត៌មានអន្តរជាតិ

រូបភាពពីផ្កាយរណប ហាក់បញ្ជាក់ថា ប៉ាគីស្ថានបានលាក់យន្តហោះយោធា របស់អ៊ីរ៉ង់ នៅមូលដ្ឋានទ័ពអាកាស Nur Khan‎

‎បរទេស៖ រូបភាពផ្កាយរណប ដែលបានមកពី Vantor ហាក់ដូចជាបញ្ជាក់ពី របាយការណ៍ ដែលថាប្រទេសប៉ាគីស្ថាន បានលាក់យន្តហោះយោធា កងទ័ពអាកាសអ៊ីរ៉ង់ យ៉ាងហោចណាស់ មួយគ្រឿង ខណៈពេលដែលប៉ាគីស្ថាន កំពុងព្យាករណ៍ខ្លួនឯងថា ជាអ្នកសម្របសម្រួលឯករាជ្យ នៅក្នុងកិច្ចចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ ។

‎យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១៣ ខែឩសភា ឆ្នាំ២០២៦ថា រូបភាពថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦ នៅក្នុងរបាយការណ៍នេះបានបង្ហាញ ពីយន្តហោះ C-130 របស់កងទ័ពអាកាសអ៊ីរ៉ង់ ដែលចតនៅជិតឃ្លាំងមួយ នៅមូលដ្ឋានទ័ពអាកាស Nur Khan របស់ប្រទេសប៉ាគីស្ថាន ។ មូលដ្ឋាន ទ័ពអាកាស Nur Khan (ដែលត្រូវបានគេស្គាល់ ផងដែរថា ជាមូលដ្ឋានទ័ពអាកាស Chaklala របស់កងទ័ពអាកាសប៉ាគីស្ថាន) មានទីតាំងនៅ Chaklala, Rawalpindi ដែលស្ថិតនៅក្នុងតំបន់ ទីប្រជុំជន Islamabad-Rawalpindi។ នេះមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីកណ្តាល ទីក្រុងអ៊ីស្លាម៉ាបាដ។

‎រូបភាពថ្មីនេះហាក់ដូចជាគាំទ្រ របាយការណ៍មួយរបស់សារព័ត៌មាន CBS News ដែលផ្សាយថា ប្រទេសអ៊ីរ៉ង់បានបញ្ជូនយន្តហោះ រួមទាំងយន្តហោះឈ្លបយកការណ៍ និងយន្តហោះស៊ើបការណ៍ទៅ កាន់មូលដ្ឋានទ័ពអាកាស Nur Khan របស់ប្រទេសប៉ាគីស្ថានភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសពីបទឈប់បាញ់កាលពីខែមេសា។

‎ឆ្លើយតបទៅនឹងរបាយការណ៍ របស់ CBS News, សមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham ឥឡូវនេះបានប្រាប់ដោយផ្ទាល់ ទៅកាន់រដ្ឋមន្ត្រីក្រសួងក្រសួងសង្គ្រាមអាមេរិក Pete Hegseth និងប្រធានអគ្គសេនាធិការ ចម្រុះឧត្តមសេនីយ៍ Dan Caine ថាលោកមិនទុកចិត្តប៉ាគីស្ថាននោះទេ។
‎‎ប្រែសម្រួល: ណៃ តុលា

To Top