ព័ត៌មានអន្តរជាតិ

លោក Xi សន្យាថា នឹងមិនផ្គត់ផ្គង់ជំនួយយោធា ទៅឲ្យប្រទេស អ៊ីរ៉ង់នោះទេ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រធានាធិបតីចិន លោក Xi Jinping បានសន្យាជាមួយគាត់ថា ចិននឹងមិនបញ្ជូនជំនួយយោធា ទៅប្រទេសអ៊ីរ៉ង់ទេ។

មេដឹកនាំ​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​ ក្នុង​ទីក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​ប្រធានាធិបតី​អាមេរិក​ទៅ​កាន់​ប្រទេស​ចិន​ ចាប់​តាំង​ពី​ឆ្នាំ ២០១៧។

ក្រុមមន្ត្រីអាមេរិកបានព្យាយាម បញ្ចុះបញ្ចូល ប្រទេសចិន ឱ្យជួយដាក់សម្ពាធលើអ៊ីរ៉ង់ ឱ្យយល់ព្រមតាមលក្ខខណ្ឌ សន្តិភាព របស់សហរដ្ឋអាមេរិក និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលក្រុងតេអេរ៉ង់បានបិទមួយរយៈមកហើយ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

លោក Trump បានប្រាប់ Fox News ថា៖គាត់បាននិយាយថាគាត់នឹងមិនផ្តល់ឧបករណ៍យោធាទេ។ នោះគឺជាសេចក្តីថ្លែងការណ៍ដ៏ធំមួយ ។ លោក​បាន​បន្ថែម​ថា ចិន​ចង់​ឱ្យ​ច្រក​សមុទ្រ Hormuz នៅ​តែ​បើក​ចំហ ដោយសារ​ប្រទេស​នេះ​ក៏ជាអញនកនាំ​ចូល​ប្រេង​ពី​តំបន់ផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់ NBC News ដែរថា ៖ ភាគីចិនបាននិយាយថា ពួកគេមិនពេញចិត្តនឹងការធ្វើយោធា នៅច្រកសមុទ្រ Hormuzទេ ។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​គាំទ្រ​អ៊ីរ៉ង់​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​លើ​កប៉ាល់​ ​ដែល​ឆ្លងកាត់​ផ្លូវ​ទឹក​នោះ​ទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top