ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំថា ការអត់ធ្មត់របស់លោករឿងអ៊ីរ៉ង់ គឺអស់ហើយ បន្ទាប់ពីពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការអត់ធ្មត់របស់លោកជាមួយអ៊ីរ៉ង់គឺអស់ហើយ បន្ទាប់ពីលោកបានពិភាក្សាអំពីសង្គ្រាមដែលចំណាយច្រើន និងមិនមានប្រជាប្រិយភាពជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ ហើយកប៉ាល់មួយគ្រឿងត្រូវបានរាយការណ៍ថា ត្រូវបានរឹបអូសដោយបុគ្គលិកអ៊ីរ៉ង់ នៅឯនាយសមុទ្រអារ៉ាប់រួម។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា សេតវិមានអាមេរិកបាននិយាយថា លោក ត្រាំ និងលោក ស៊ី ជិនពីង បានព្រមព្រៀងគ្នាក្នុងអំឡុងពេលកិច្ចពិភាក្សា នៅទីក្រុងប៉េកាំងលើតម្រូវការ ដើម្បីរក្សាផ្លូវដឹកជញ្ជូន តាមច្រកសមុទ្រហ័រមូសឱ្យបើកចំហ។ អ៊ីរ៉ង់បានបិទផ្លូវទឹកនេះយ៉ាង មានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការ វាយប្រហាររបស់ សហរដ្ឋអាមេរិក-អ៊ីស្រាអែល ដោយបើកផ្ទាំងថ្មី ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលបណ្តាលឱ្យមាន ការរំខានដែលមិនធ្លាប់មានពីមុនមក ចំពោះការផ្គត់ផ្គង់ថាមពលសកល។ ប្រទេសចិនគឺជិតស្និតនឹងចំពោះអ៊ីរ៉ង់ ហើយក៏ជាអ្នកទិញប្រេងសំខាន់របស់អ៊ីរ៉ង់ផងដែរ ។
 
សហរដ្ឋអាមេរិកបានផ្អាក ការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់កាលពីខែមុន ប៉ុន្តែបានចាប់ផ្តើមបិទច្រក សមុទ្ររបស់ប្រទេសនេះ ។ ការចរចាដែលមានគោលបំណង បញ្ចប់ជម្លោះបានជាប់គាំង ដោយអ៊ីរ៉ង់បដិសេធ មិនបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឬបោះបង់ចោល ឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់របស់ខ្លួន។
 
លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយនៅយប់ថ្ងៃព្រហស្បតិ៍នៅលើកម្មវិធី “Hannity” របស់ Fox News ថា “ខ្ញុំនឹងមិនអត់ធ្មត់ច្រើនជាងនេះទេ”។ “ពួកគេគួរតែធ្វើកិច្ចព្រមព្រៀងមួយ”៕
 
ប្រែសម្រួលៈ ណៃ តុលា
 

To Top