ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ ថា លោកទន្ទឹងរង់​ ចាំទទួលលោក ស៊ី​ ជីនពីង​ នៅវ៉ាស៊ីនតោន​ ឌីស៊ី

ប៉េកាំង៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា​ លោកមានឆន្ទៈបន្តរក្សាការទំនាក់ទំនងដោយស្មោះត្រង់ និងស៊ីជម្រៅជាមួយប្រធានាធិបតីចិន លោក ស៊ី​ ជីនពីង ហើយទន្ទឹងរង់ចាំទទួលលោក ស៊ី​ នៅទីក្រុង វ៉ាស៊ីនតោន​ ឬក៏រដ្ឋធានីឌីស៊ី។

លោកបានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបប្រជុំឯកជនមួយនៅ Zhongnanhai ក្នុងទីក្រុងប៉េកាំងជាមួយលោក ស៊ី​ ជីនពីង។ កិច្ចប្រជុំនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក ស៊ី​ បានជួបពិភាក្សាជាមួយលោក ត្រាំ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ១៣​ ដល់ថ្ងៃទី១៥​ ខែឧសភា។

លោក ត្រាំ​ បានលេីកឡេីងថា លោកមានការដឹងគុណយ៉ាងខ្លាំងចំពោះលោក ស៊ី​ ដែលបានអញ្ជើញលោកឱ្យមកទស្សនកិច្ច Zhongnanhai។

លោកបានលេីកឡេីងថា ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសចិនបានទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោក ហើយទទួលបានជោគជ័យ និងមិនអាចបំភ្លេចបាន៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top